លោកឧត្តមសេនីយ៍ទោ ស ថេង ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារក្សាសន្តិសុខប្រចាំខែឧសភា និងពង្រឹងការអនុវត្តទិសដៅការងារសម្រាប់ខែបន្ទាប់
ពោធិ៍សាត់ ៖ នៅព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥ នៅសាលប្រជុំ នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ លោកឧត្តមសេនីយ៍ទោ ស ថេង ស្នងការនគរបាលខេត្ត បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារក្សាការពារ សន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សង្គមប្រចាំខែឧសភា ។ កិច្ចប្រជុំនេះមានការចូលរួមពីលោក លោកស្រីគណៈស្នងការ លោកនាយការិយាល័យ លោកអធិការនគរបាលស្រុក.ក្រុង លោកមេបញ្ជាការវរសេនាតូចការពារព្រំដែនគោកលេខ៨២៥ លោកនាយ នាយរងប៉ុស្តិ៍ នគរបាលរដ្ឋបាលចូលរួមផងដែរ ។
ក្រោយពីបានស្តាប់នៃការអានរបាយការណ៍បូកសរុបលទ្ធផលការងារប្រចាំខែឧសភា របស់លោកវរសេនីយ៍ឯក ប៉ូ វណ្ណារ៉ូ នាយការិយាល័យសរុប លោកឧត្តមសេនីយ៍ទោ ស ថេង បានលើកឡើងពីលទ្ធផលការងារសម្រេចបានក្នុងខែឧសភា និងការខិតខំប្រឹងប្រែងរបស់កងកម្លាំង បំពេញភារកិច្ចការងារការពារសុវត្ថិភាពជូនថ្នាក់ដឹកនាំ ដោយយកចិត្តទុកដាក់ ក្រោមការដឹកនាំរបស់លោកស្នងការរងផែនការងារជំនាញ និងលោកអធិការ ទន្ទឹមនឹងការទទួលលទ្ធផលល្អ លោកឧត្តមសេនីយ៍ស្នងការក៏ បានជម្រុញ តាមបណ្តាអង្គភាពបន្តអនុវត្តផែនការការងារ និងត្រៀមលក្ខណៈ ឆ្លើយតបនឹងការចុះសវនកម្មផ្ទៃក្នុងនាពេលឆាប់ៗខាងមុខ
។ លោកស្នងការបានបញ្ជាក់ថា កងកម្លាំងនគរបាល ត្រូវពង្រឹងអនុវត្តការងារ គោរពវិន័យ និងថែរក្សាតម្លៃកិត្តិយស កេរ្តិ៍ឈ្មោះរបស់នគរបាលជាតិ អធិការដ្ឋាន និងកម្លាំងជំនាញ បន្តការចុះត្រួតពិនិត្យតំបន់សំខាន់ៗ ការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក និងផ្សព្វផ្សាយប្រជាពលរដ្ឋ ឲ្យយល់ដឹងពីការប្រើប្រាស់ផ្លូវ និងបញ្ហាគ្រោះធម្មជាតិ ឲ្យឪពុកម្ដាយឬអាណាព្យាបាល ណែនាំកូនៗជានារីឲ្យមានការយល់ដឹង និងចេះការពារខ្លួន និងការបង្ការ ខ្លួនពីបទល្មើសផ្សេងៗ ទន្ទឹមនេះត្រូវពង្រឹងការងារសន្តិសុខ បន្តសហការបង្ក្រាប លើករណីគ្រឿងញៀន ក្មេងទំនើង ល្បែងស៊ីសង និងបទល្មើសនេសាទខុសច្បាប់ ជាពិសេសបម្រើសេវាសាធារណៈជូនប្រពលរដ្ឋឲ្យបានទាន់ពេលវេលា ៕ក្រោយកិច្ចប្រជុំបូកសរុបលទ្ធផលការងារក្សាសន្តិសុខប្រចាំខែឧសភា និងពង្រឹងការអនុវត្តទិសដៅការងារសម្រាប់ខែបន្ទាប់ ក្នុងនោះផងដែរ លោកឧត្តមសេនីយ៍ទោ ស ថេង ស្នងការនគរបាលខេត្តពោធិ៍សាត់ ក៏បានប្រគល់មធ្យោបាយ ម៉ូតូចំនួនពីរគ្រឿង ជូនដល់អធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ ជាការលើកទឹកចិត្តក្នុងការខិតខំប្រឹងប្រែងបង្ការ និងបង្រ្កាបបទល្មើសនានាក្នុងមូលដ្ឋានកន្លងមក និងសម្រាប់ប្រើប្រាស់បំពេញតួនាទីភារកិច្ចប្រចាំថ្ងៃ៕ក្រោយកិច្ចប្រជុំបូកសរុបលទ្ធផលការងារក្សាសន្តិសុខប្រចាំខែឧសភា និងពង្រឹងការអនុវត្តទិសដៅការងារសម្រាប់ខែបន្ទាប់ ក្នុងនោះផងដែរ លោកឧត្តមសេនីយ៍ទោ ស ថេង ស្នងការនគរបាលខេត្តពោធិ៍សាត់ ក៏បានប្រគល់មធ្យោបាយ ម៉ូតូចំនួនពីរគ្រឿង ជូនដល់អធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ ជាការលើកទឹកចិត្តក្នុងការខិតខំប្រឹងប្រែងបង្ការ និងបង្រ្កាបបទល្មើសនានាក្នុងមូលដ្ឋានកន្លងមក និងសម្រាប់ប្រើប្រាស់បំពេញតួនាទីភារកិច្ចប្រចាំថ្ងៃ៕
Post a Comment