ក្មេងស្រីវ័យជំទើម្នាក់ឈរលាងជើងមាត់ប្រឡាយរអិលធ្លាក់ទឹកបាត់មួយយប់មួយថ្ងៃទើបរកឃើញសាកសព
(បន្ទាយមានជ័យ) ទីបំផុតសាកសពក្មេងស្រីវ័យជំទើម្នាក់រងគ្រោះដោយលង់ទឹកអូនៅចំណុចភូមិចំការលោកឃុំប្រាសាទស្រុកមង្គលបុរីខណៈពេលដែលនាងចុះលាងជើងហើយរអិលធ្លាក់ទឹកបាត់ខ្លួនជិត ១ថ្ងៃមួយយប់ត្រូវបានកម្លាំងអន្តរាគមន៍តំបន់ប្រតិបត្តិការសឹករោងខេត្តបន្ទាយមានជ័យរុករកឃើញហើយនៅព្រឹកថាទី ២២ ខែឧសភាឆ្នាំ ២០២៥នេះ។
ក្រោយពីហេតុការណ៍នេះកើតឡើងភ្លាមៗដោយមានការយកចិត្តទុកដាក់ពីសំណាក់លោក ឧត្ដមសេនីយ៍ត្រី ជឹម ប៊ុនអាន មេបញ្ជាការ ចាត់តាំងលោក វរសេនីយ៍ទោ ហាក់ សីហា នាយសេនាធិការរង តំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ ដឹកនាំកម្លាំងអន្តរាគមន៍ សហការជាមួយ គណៈបញ្ជាការឯកភាពស្រុក រួមជាមួយបងប្អូនប្រជាពលរដ្ឋ រុករក សាកសពក្មេងស្រីម្នាក់ឈ្មោះ ដន វិល័យ អាយុ ១២ឆ្នាំ ដែលបានលង់ទឹក នៅវេលាម៉ោង (១៨:៣០នាទីល្ងាច ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥) បានលង់ទឹកអូរស្លាប់នៅចំណុច ភូមិចំការលក ឃុំអូរប្រាសាទ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ដោយមូលហេតុ ចុះលាងជើងហើយក៏រអិលធ្លាក់ទឹក។
ជាក់ស្ដែង វេលាម៉ោង០៩:៣០នាទី ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥ កម្លាំងអន្តរាគមន៍តំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ បានរកឃើញសព នៅចំណុចកើតហេតុខាងលើ ក្រោយពីរកឃើញបានដឹកសពយកប្រគល់ឱ្យទៅក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី។
ទោះជាយ៉ាងណាក្រុមគ្រួសារនៃសពកុមារីករងគ្រោះបានថ្លែងអំណរគុណចំពោះកម្លាំងអន្តរាគមន៍តំបន់ប្រតិបត្តិការសឹករងខេត្តបន្ទាយមានជ័យដែលបានខ្នះខ្នែងក្នុងការរុករកសាកសពរហូតបានប្រទះឃើញនិងដឹកមកប្រគល់ជូនក្រុមគ្រួសារដើម្បីយកធ្វើបុណ្យផងដែរ។
Post a Comment