អធិការដ្ឋាននគរបាលស្រុកគាស់ក្រឡ បង្រ្កាបករណីគ្រឿងញៀន ឃាត់ខ្លួនជនសង័្សយចំនួន 01នាក់ អនុវត្តតាមច្បាប់៖

 


     

  (បាត់ដំបង)នៅថ្ងៃទី 18 ខែឧសភា ឆ្នាំ2025 វេលាម៉ោង 11:30 នាទី ចំណុច ភូមិគោកពោន ឃុំធិបតី ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង កម្លាំងផ្នែកប្រឆាំងគ្រឿងញៀន  នៃអធិការដ្ឋានគរបាលស្រុកគាស់ក្រឡ បានចុះប្រតិបត្តការបង្រ្កាប ករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន 01ករណី ក្នុងបទល្មើស ជាក់ស្ដែង ឃាត់ខ្លួនជនសង្ស័យ ចំនួន 01 នាក់ ៖ ឈ្មោះ យឿន សី ភេទប្រុស អាយុ 35ឆ្នាំ  មានទីលំនៅ ភូមិគោកពោន ឃុំធិបតី ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ។

  វត្ថុតាង ចាប់យករួមមាន ៖

-ម្សៅក្រាមពណ៌សថ្លា ច្រកក្នុងថង់ប្លាស្ទិកសថ្លាចំនួន 03ថង់ សង្ស័យមានសារធាតុញៀន

-ទូរស័ព្ទដៃចំនួន 01 គ្រឿង (ចាស់)

-កូនកាបូបសម្រាប់ដាក់ថ្នាំញៀនចំនួន 01

-កូនថង់សម្រាប់រំលែកថ្នាំញៀនលក់ និងឧបករណ៍សម្រាប់ប្រើប្រាស់ថ្នាំញៀនមួយចំនួន។

     ក្រោយធ្វើការសាកសួររួចកម្លាំងយើងកំពុងកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញអនុវត្តតាមនីតិវិធី ៕



Powered by Blogger.