ទណ្ឌិត ចំនួន២២នាក់ ដែលជាប់ពន្ធនាគា ខេត្ត បន្ទាយមានជ័យត្រូវបាន ព្រះ មហាក្សត្យ ត្រាស់បង្គាប់ ឲ្យបន្ធូរបន្ថយទោស រយះពេល ៣ខែនិង ៦ខែក្នុងឱកាស បុណ្យ ចូលថ្មី ប្រពៃណីយជាតិ ឆ្នាំ២០២៥...!
បន្ទាយមានជ័យ÷ នាព្រឹកថ្ងៃួទី ២៨ ខែ មេសា ឆ្នាំ២០២៥ នៅពន្ធនាគា ខេត្ត បន្ទាយមានជ័យ បានធ្វើការ បន្ធូរ បន្ថយទោស រយះពេល ៣ខែនិង ៦ខែនឹងលើកលែងទោសក្នុងឱកាស បុណ្យ ចូលថ្មី ប្រពៃណីយជាតិ ឆ្នាំ២០២៥ជូនដល់ ទណ្ឌិត ចំនួន២២នាក់ក្នុងនោះមានស្រី២នាក់ ដែលជាប់ពន្ធនាគា ខេត្ត បន្ទាយមានជ័យតាមព្រះរាជក្រិត្យក្រោមអធិបតីភាពឯកឧត្តមឃូពៅអភិបាលរងតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមអ៊ុំរាត្រីអភិបាលខេត្តបន្ទាយមានជ័យនិងឯកឧត្តមប៉ង់ចាន់សុធារ៉ាព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តបន្ទាយមានជ័យ។
មន្ត្រីអនុរក្សបានអានរបាយការណ៍សង្ខេបក្នុងពន្ធនាគារថា ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនីបានត្រាស់បង្គាប់ឲ្យធ្វើធ្វើការ បន្ធូបន្ធោយទោសនិងលើកលែងទោស ទណ្ឌិត ក្នុងឱកាសពិធី បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំ ២០២៥ ចំនួន ២២ នាក់ ស្រ្តី ២ នាក់ ក្នុងនោះ បន្ធូរបន្ថយទោស ៣ ខែ ចំនួន ២០ នាក់ ស្ត្រី ២ នាក់ បន្ធូរបន្ថយទោស ៦ ខែ ចំនួន ២ នាក់ ស្រ្តី០នាក់ ។
យោងតាមរបាយការណ៍របស់ពន្ធនាគារខេត្តបបន្ទាយមានជ័យបានឲ្យដឹងថាជនជាប់ឃុំរហូតមកដល់សព្វថ្ងៃនេះសរុបមាន ចំនួន ២.៩៥៣ នាក់ ស្ត្រី ១៩០នាក់ ជនត្រូវចោទចំនួន ៤៦៩ នាក់ ស្រី៣៧នាក់ ជនជាប់ចោទ ចំនួន ៧២៩នាក់ ស្ត្រី៤៩ នាក់ ពិរុទ្ធជន ចំនួន ១៤០៩នាក់៧
នាក់ ទណ្ឌិតចំនួន ៣៤៦ នាក់ ស្ត្រី ៣២ នាក់ ផ្ញើនៅមណ្ឌលអប់រំកែប្រែម១ ចំនួន៧ នាក់ស្រី 00 នាក់ ផ្ញើនៅមណ្ឌលអប់រំកែប្រែទី២ ម២ ចំនួន១នាក់ស្រី១នាក់។
មន្ត្រីអនុរក្សពន្ធនាគារបានមានប្រសសន៍ឲ្យដឹងបន្តទៀតថាពន្ធនាគារខេត្តបន្ទាយមានជ័យបានអនុវត្តនៅតួនាទីភារកិច្ចរបស់ខ្លួនដូចជា ការអប់រំកែប្រែស្ដានិតិសម្បទា ការបណ្ដុះបណ្ដាលវិជ្ជាជីវៈ ការរក្សាសន្តិសុខសណ្ដាប់ធ្នាប់នៅក្នុងពន្ធនាគារ ការងារកសិកម្មសិប្បកម្ម ការអភិវឌ្ឍន៍ធនធានមនុស្ស និងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនានា ប្រកបដោយភាពទទួលខុសត្រូវខ្ពស់ ។
ក្នុងនោះអង្គភាពពន្ធនាគារបានយកចិត្តទុកដាក់ លើគោលនយោបាយកំណែទម្រង់ពន្ធនាគារគឺការអប់រំកែប្រែនិងស្ដានីតិសម្បទាដល់ជនជាប់ឃុំ ដែលមានអប់រំផ្លូវចិត្តរៀនអក្សរខ្មែរ ពន្ធនាគារយកចិត្តទុកដាក់បណ្តុះបណ្តាលវិជ្ជាជីវះជូនដល់គាត់មានដូចជា រៀនកាត់ដេរ រៀនជួសជុលគ្រឿងអេឡិតត្រួនិច រៀនជួសជុលម៉ួតូ រៀនភ្លេងសម័យ រៀនកាត់សក់ រៀនអក្សរខ្មែរជាដើម ក្នុងនោះជនជាប់ឃុំត្រូវបានបន្ធូបន្ថយទោសលើកលែងទោសក្នុង១ឆ្នាំមានចំនួន៣លើក ។
ទោះជាយ៉ាងណាឯកឧត្តម ឃូពៅ អភិបាលរោងខេត្តបន្ទាយមានជ័យបានធ្វើការផ្ដាំផ្ញើទៅដល់ទណ្ឌិតដែលត្រូវបន្ធូរបន្ថយទោសនឹងលើកលែងទោសនាពេលនេះនៅពេលដែលបានត្រឡប់ចូលសង្គមជាតិវិញសូមចេះកែប្រែខ្លួនធ្វើជាប្រជាជនល្អនិងយកចំណេះជំនាញទៅប្រកបមុខរបរចិញ្ចឹមជីវិត។ហើយឈប់ប្រព្រឹត្តនូវអំពើអបាយមុខដែលសង្គមស្អប់ខ្ពើមបន្តទៅទៀត៕
Post a Comment