ស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ បានរៀបចំពិធីសូត្រមន្តក្រុងពាលី ប្រោសព្រំ ជ័យមង្គល បួងសួងសុំសេចក្តីសុខ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរ
ពោធិ៍សាត់ៈ នៅព្រឹកថ្ងៃចន្ទទី៧ ខែមេសា ឆ្នាំ២០២៥ នៅស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ បានរៀបចំពិធីសូត្រមន្ត ក្រុងពាលី បួងសួង សុំសេចក្តីចម្រើន ជ័យមង្គល ជូនកងកម្លាំងនគរបាល នៃស្នងការដ្ឋាននគរបាលខេត្ត ដោយមានការអញ្ជើញដឹកនាំពិធីដោយលោកឧត្តមសេនីយ៍ទោ ស ថេង ស្នងការនគរបាលខេត្ត និងលោកស្រី ព្រមទាំងមានការអញ្ជើញពីលោក លោកស្រីស្នងការរង លោក លោកស្រីនាយការិយាល័យជំនាញ នាយរងការិយាល័យ នាយ នាយរងផ្នែក និងមន្ត្រីចូលរួមជាច្រើនកុះករ។ កម្មវិធីសូត្រមន្ត ក្រុងពាលីនេះដែរ ថ្នាក់ដឹកនាំគណៈស្នងការ បាននិមន្តព្រះសង្ឃចំនួន៤អង្គ ពីវត្តកែវវិជ័យ ក្នុងខេត្តពោធិ៍សាត់ ដើម្បីធ្វើពិធី បួងសួងដល់ទេវតាឆ្នាំថ្មី សុំសេចក្តីសុខសិរីសួរស្តី និងប្រោសព្រំទឹកមន្ត ផ្កាមង្គល ដេញនូវឧបទ្រពចង្រៃនាៗ និងនាំតែភាពល្អៗ ជូនថ្នាក់ដឹកនាំ និងកងកម្លាំងនគរបាលទាំងអស់ ជួបតែសំណាងល្អ ជោគជ័យគ្រប់ភារកិច្ចការងារ៕
Post a Comment