លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ចាត់តាំងតំណាងដឹកនាំកងកម្លាំងនគរបាលចូលរួមក្នុងពិធីបុណ្យសពនិងចូលរួមរំលែកទុក្ខ៖

 



(បាត់ដំបង)នាព្រឹកថ្ងៃទី០២ ខែមករា ឆ្នាំ២០២៥ លោក ឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនគរបាលខេត្តបាត់ដំបង បានចាត់តាំងលោកឧត្តមសេនី យ៍ត្រី ពៅ ថាវុធ ស្នងការរងផែនការងារធនធានមនុស្ស ដឹកនាំលោកនាយ-នាយរងការិ យាល័យ ចំណុះផែនការងារធនធានមនុស្ស ចូលរួមក្នុងពិធីបុណ្យសព ឧបាសិកា​ លីវ​ ថងមួន​ ដែលត្រូវជាមាតាបង្កេីតរបស់លោកវរ​សេនី​យ៍ឯក​ អ៉ិម​ កុសល​ ស្នងការរងនគរបាលខេត្ត ក្នុងខណៈដែលឧបាសិកា​បានធ្វេីកាលកិរិយាកាលពីវេលា​ម៉ោង៧និង៤៥នាទីយប់ ថ្ងៃទី​៣១ ខែធ្នូ ឆ្នាំ២០២៤ ក្នុងជន្មាយុ​ ៨៧​ ឆ្នាំដោយជរា​ពាធ ដែលសពកំពុងតម្កល់ធ្វេីបុណ្យតាមគន្លងប្រពៃ​ណី​ព្រះពុទ្ធសាសនា​ ស្ថិតក្នុងលំនៅដ្ឋាននៅភូមិរំចេក៤​ សង្កាត់រតនៈ ក្រុងបាត់​ដំបង ខេត្តបាត់ដំបង។

ជាមួយនឹងការចូលរួមរំលែកទុក្ខ​នេះលោកឧត្តមសេនីយ៍ត្រី ស្នងការងនគរបាលខេត្ត បានឱ្យនាំយកនូវថវិកាចំនួន ៥០០​,០០​០រៀល(ហាសិបម៉ឺនរៀល​) ដែលជាថវិការបស់លោកឧត្តមសេនីយ៍ទោ ស្នងការ រួមនិងថវិការបស់មន្រ្តីក្នុងផែនការងារធនធានមនុស្សសរុបចំនួន៨៣០,០០០រៀល(ប៉េតសិបបីម៉ឺនរលៀល)ចូលរួមក្នុងពិធីបុណ្យនេះផងដែរ។

ក្នុងនាមថ្នាក់ដឹកនាំស្នងការដ្ឋាននិងកងកម្លាំងនគរបាលទូទាំងខេត្តបាត់ដំបង សូមចូលរួមរំលែកទុក្ខដ៏ក្រៀម ក្រំនេះចំពោះក្រុមគ្រួសារ​សពនិងសូមឱ្យដួងវិញ្ញាណក្ខន្ធរបស់ឧបាសិកា​ លីវ​ ថងមួន
បាន​ ចាប់បដិ សន្និក្នុងសុគតិភព កុំបីឃ្លាងឃ្លាតឡើយ៕














Powered by Blogger.