ពិធីជួបជុំមហាមិត្តមកពីគ្រប់ទិសទីដើម្បីរំលឹកអនុស្សាវរីយ៌កាលនៅរៀននៅវិទ្យាល័យសម្តេច ឪនៃខេត្តបន្ទាយមានជ័យ

 



បន្ទាយមានជ័យ​ ÷នេះជាលើកទី៧ហើយដែល ឯកឧត្តម ឡាយ គឹមលី នាយករងខុទ្ទកាល័យ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាអគ្គលេខាធិការរង អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានធ្វើពិធីជួបជុំមហាមិត្តមកពីគ្រប់ទិសទីហូបបាយសាមគ្គីដើម្បីរំលឹកអនុស្សាវរីយ៌កាលនៅរៀន ជំនាន់សម័យ គ្រាប់ប្លោង នៅសាលាវិទ្យាល័យសម្តេច ឪ ហៅ សាលាលើ នាយប់ថ្ងៃទី២៨ ខែ ធ្នូ ឆ្នាំ២០២៤ក្នុងបូរីឈើយចាន់ណា ស្ថិតក្នុងភូមិចក សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ក្នុងពិធីនោះលោកឡាយគឹមលីបានមានប្រសាសន៍ប្រាប់ដល់មហាមិត្តមកពីគ្រប់ទិសទីថា នេះជាលើកទី៧ហើយដែលលោកបានធ្វើពិធីជួបជុំ មហាមិត្តមកពីគ្រប់ទិសទីដើម្បីរំលឹកអនុស្សាវរីយ៌កាលនៅរៀនជំនាន់គ្រាប់ប្លោង ក្នុងវិទ្យាល័យ សម្តេច ឪ ផ្តួចផ្តើមដោយលោកផ្ទាល់ កាលពីជំនាន់ លោករៀននៅវិទ្យាល័យសម្តេច ឪ នោះរៀនបណ្តើរគ្រាប់ប្លោងធ្លាក់មកជិតៗសាលាបណ្តើរនេះសបញ្ជាក់ឲ្យឃើញថា សម័យនោះពោពេញទៅដោយសង្គ្រាមបង្ហូរឈាមរវាង ខ្មែរ និងខ្មែរខ្លាំងណាស់។
ក្រោយមកការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ចេះសម្រប សម្រួលគ្នារវាង ខ្មែរនិងខ្មែរធ្វើឲ្យសង្រ្គាមត្រូវបានបញ្ចប់រហូតដល់ប្រទេសជាតិមានសុខសន្តិភាពសេរីភាពពេញលេញតែម្តង។



ពិធីនេះមានការចូលរួម មានសមាជិករដ្ឋសភាមណ្ឌលខេត្តបន្ទាយមានជ័យ  សមាជិកព្រឹត្យសភាមណ្ឌលខេត្តបន្ទាយមានជ័យ អភិបាលរងខេត្តបន្ទាយមានជ័យ អភិបាលក្រុងស្រុក លោកគ្រូចូលនិវត្ត អតីតះបង្រៀនសិស្សនៅវិទ្យាល័យសម្តេច ឪ ហៅ សាលើ ប្រហែល៣០នាក់ និងកល្យាណមិត្ត ជាគ្រូបង្រៀន និងជាសិស្ស រៀននៅសាលាវិទ្យាល័យសម្តេច ឪ ហៅ សាលាលើ ប្រហែល៥០០នាក់។
លោកឡាយ​ គឹមលីបានបញ្ជាក់ឲ្យដឹងទៀតថា ការជួបជុំគ្នានេះរៀបចំធ្វើឡើងក្នុង គោលបំណងសំខាន់បំផុតនៃការជួបជុំមហាមិត្តគឺដើម្បីរម្លឹកនូវអនុស្សាវរីយ៍ក៏ដូចជាការចែករំលែកនូវបទពិសោធន៍ផ្សេងល្អៗរវាង គ្រូនិងសិស្សហើយការជួបជុំគ្នានេះធ្វើឡើងក្នុងកាលះទេសះដែលប្រទេសជាតិមានសុខសន្តិភាពនិងការអភិវឌ្ឍលើគ្រប់វិស័យក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន​ សែន​ អតីតៈនាយករដ្ឋមន្ត្រីនៃកម្ពុជា ។



លោកឡាយគឹមលីបានបញ្ជាក់ឲ្យដឹងទៀតថាជាមួយនឹងការសប្បាយរីករាយ​ ពាំនាំការផ្តាំសួរសុខទុក្ខ​និងថ្លែងអំណរគុណពីសំណាក់ លោកនាយឧត្តមសេនីយ៍​ កែ​ គឹមយ៉ាន​ ឧបនាយករដ្ឋមន្រ្តី​ អ្នកតំណាងរាស្រ្តមណ្ឌលខេត្តបន្ទាយមានជ័យ និង ថ្លែងអំណរគុណដល់មហាគ្រួសារអ្នកបន្ទាយមានជ័យទាំងអស់គ្រប់ទិសទីដែលមានស្មារតីឯកភាពទាំងចិត្តបេះដូងចូលរួមថែរក្សាសន្តិភាពជាមួយរាជរដ្ឋាភិបាលដឹកនាំដោយ
សម្តេចមហាបវរធិបតី ហ៊ុន ម៉ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាក្នុងនីតិកាលទី៧ នៃរដ្ឋសភា បន្តការរីកចម្រើននូវមូលដ្ឋានយើងបន្ថែមទៀត។
នៅចុងបញ្ចប់កម្មពិធីលោកឡាយគឹមលីបានធ្វើការចែកអំណោយដល់អតីតះលោកគ្រូបង្រៀនចូលនិវត្តមានចំនួនប្រហែល៣០នាក់ក្នុង១នាក់បានថវិការចំនួន ៣០០.០០០រៀល និងមានកម្មពិធីហូបអាហារសាមគ្គីរួមមិត្តហើយរាំលេងកំសាន្តយ៉ាងសប្បាយក្នុងពេលរាត្រីនោះផងដែរ៕









Powered by Blogger.