សមត្ថកិច្ចនគរបាលបន្តសហការចុះបង្ក្រាបបទល្មើសនេសាទនៅបឹងទន្លេសាប ខេត្តបាត់ដំបង៖
(បាត់ដំបង)នៅថ្ងៃទី២៨ខែធ្នូ ឆ្នាំ២០២៤ អនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោដាញ់ អេងប៊ុនចាន់ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង លោកវរសេនីយ៍ឯក យី យក់សាន នាយការិ យាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចបានដឹកនាំកម្លាំងក្នុុងការិយាល័យ កម្លាំងនគរបាលចរាចរណ៍ផ្លូវទឹក បន្តសហការជាមួយកម្លាំងយោធភូមិ ភាគទី៥ មន្ទីរបរិស្ថាន និងកម្លាំងមន្ត្រីមន្ទីរអធិការកិច្ច ចុះស្រាវជ្រាវនិងបង្រ្កាបបទល្មេីសនេសាទនៅក្នុងតំបន់អភិរក្សអតីតឡូតិ៍នេសាទលេខ២ស្ថិតក្នុងភូមិសាស្ត្រស្រុកឯកភ្នំ ខេត្តបាត់ដំបងទទួលបានលទ្ធផលដូចខាងក្រោម៖
១-នៅចំណុចបឹងសំ៖
-សាច់ម៉ងប្រវែង ២៣០០ម៉ែត្រ
-ឡុកចំនួន ០១គ្រឿង
-បង្គោលចំនួន ២១០០ដើម
២-នៅចំណុចបឹងទំលាក់តាមឹម៖
-សាច់ម៉ងប្រវែង ១១០០ម៉ែត្រ
-បង្គោលចំនួន ១២០០ដើម។
សរុបរួម៖ សាច់ម៉ងប្រវែង ៣៤០ ០ ម៉ែត្រ ឡុកចំនួន០១គ្រឿង បង្គោលចំនួន៣៣០០ដើម។
ចំពោះវត្ថុតាងខាងលើត្រូវបានក្រុមការងារសម្រេចកាប់បំផ្លាញ (ដុតចោលនៅនឹងកន្លែង)ដោយឡែកមុខសញ្ញាប្រព្រឹត្តិល្មើសសមត្ថកិច្ចជំនាញកំពុងបន្តស្រាវជ្រាវ ដើម្បីចាត់ការតាមច្បាប់៕
Post a Comment