កងកម្លាំងការពារតាមខ្សែបន្ទាត់ព្រំដែនត្រូវបានការអញ្ជើញសាកសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំក្នុងឱកាស បុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ៖
(បាត់ដំបង)នៅព្រឹកថ្ងៃទី២៦ ខែ កញ្ញា ឆ្នាំ២០២៤ ដដែល នេះបន្ទាប់ពីបានបំពេញការងារនៅទិសស្រុកសំឡូត រួចមកលោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាន នគរបាលខេត្តបាត់ដំបង អញ្ជើញអមដំណើរឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្តបាត់ដំបង ឯកឧត្តម សុខ លូអភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង សាកសួរសុខទុក្ខកងយោធពលខេមរៈភូមិន្ទនៃកងពលតូចថ្មើរជើងលេខ៥៣និងកងកម្លាំងនគរបាលវរៈសេនាតូចការពារព្រំដែនគោកលេខ៨១៧លេខ៨១៩ ទិសស្រុកកំរៀង- ភ្នំព្រឹក -សំពៅលូនខេត្តបាត់ដំបង។
អញ្ជើញក្នុងពិធីនេះ មានឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មេបញ្ជាការកង កម្លាំងប្រដាប់អាវុធក្នុងខេត្ត ប្រធានមន្ទីរ អង្គភាពនានាជុំវិញខេត្ត និងកងកម្លាំងប្រដាប់អាវុធ ក្នុងអង្គភាពពាក់ ព័ន្ធជាច្រើនទៀត។
បន្ទាប់ពីបានសំណេះសំណាលសាកសួរសុខទុក្ខ រួចមក ឯកឧត្តមគណៈប្រតិភូបានប្រគល់នូវ ថវិកា គ្រឿងឧបភោគ បរិភោគនិងភេសជ្ជៈជូនដល់អង្គភាព និងកងកម្លាំងយោធពលខេមរភូមិន្ទ កងកម្លាំងនគរបាលជាតិដែល កំពុងមានវត្តមានការពារបូរណភាពទឹកដី ការពារខ្សែបន្ទាត់ព្រំដែន រក្សាសន្តិសុខសង្គម ជូនជាតិ ជូនប្រជាពលរដ្ឋ ប្រកបដោយការទទួលខុសត្រូវខ្ពស់ផងដែរ ៕
Post a Comment