ជនជាតិថៃ៣នាក់ត្រូវនគរខេត្តបន្ទាយមានជ័យឃាត់ខ្លួន ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀនមេតំហ្វេតាមីន WY ចំនួន៣៨០០គ្រាប់...!

 


បន្ទាយមានជ័យ៖ ក្រោមការដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដោយមានការសម្របសម្រួលនីតិវិធីពីលោក សំរឹទ្ធ សុខុន ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្ត នៅរសៀលថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤ កម្លាំងនគរបាលផែនប្រឆាំងគ្រឿងញៀន ធ្វើការបង្្ហាញមុខជនសង្ស័យជនជាតិថៃ៣នាក់ ត្រូវបានឃាត់ខ្លួនបញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីជួញដូរថ្នាំញៀន ប្រភេទWY ចំនួន៣៨០០គ្រប់ នៅក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត។



លោកឧត្តមសេនីយ៍ត្រី ធិន ស៊ិនដេត ស្នងការរងទទួលផែនារងារប្រឆាំងគ្រឿងញៀនបានឲ្យដឹងថា នៅវេលាម៉ោង៧យប់ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤ លោកបានដឹកនាំកម្លាំងនគរបាលការិយាល័យជំនាញប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលកក្រុងប៉ោយប៉ែត បានចុះបង្រ្កាបករណីជួញដូរគ្រឿងញៀននៅបន្ទប់ជួលមួយកន្លែង ក្នុងភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត បានឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ (ជនជាតិថៃ) ។



លោកឧត្តមសេនីយ៍បន្តថា៖ជនសង្ស័យទាំង៣នាក់មានឈ្មោះ៖១.ឈ្មោះ Tananat Kerdnoy ភេទប្រុស អាយុ៤៤ឆ្នាំ , ២.ឈ្មោះ Tanakorn Eikeiv ភេទប្រុស អាយុ២២ឆ្នាំ ,៣.ឈ្មោះ Veerapat Trainut អាយុ២៨ឆ្នាំ ។ក្នុងកិច្ចប្រតិបត្តិការនេះ កម្លាំងនរបាលស្រាវជ្រាវរកឃើញ វត្ថុតាងរួមមាន៖១-ថ្នាំគ្រាប់WY  ចំនួន១៩កញ្ចប់ ស្មើ ៣.៨០០គ្រាប់,២-ម្សៅម៉ត់ (ខេ)មួយកូនថង់,៣-ថ្នាំគ្រាប់ អ៊ិចស្តាស៊ី ២គ្រាប់,៤-ទូរស័ព្ទដៃចំនួន០៣គ្រឿង ។ 

ក្រោយសួរនាំជនសង្ស័យនិងវត្ថុតាង ត្រូវបាននគរបាលជំនាញកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងចាត់ការបន្តតាមនិតិវិធី ៕



Powered by Blogger.