ពិធីប្រកាសតែងតាំងមុខតំណែង ស្នងការនៃស្នងការដ្ឋាននគរបាលខេត្ត បាត់ដំបង និងបំពាក់ឋានន្តរស័ក្តិ នាយនគរបាលថ្នាក់ឧត្តមសេនីយ៍
បាត់ដំបង÷លោកឧត្តមសេនីយ៍ត្រី ដាញ់ អេងប៊ុនចាន់ ត្រូវបានប្រកាសទទួលតំណែងថ្មី ជាស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងដំឡេីងឋានន្តរសក្តិជាឧត្តមសេនីយ៍ទោជំនួសលោកឧត្តម សេនីយ៍ទោ សាត គឹមសាន ដែលត្រូវចូលនិវត្តន៍។
ពិធីប្រកាសតែងតាំងនេះដែរបានធ្វើឡើងនាព្រឹកថ្ងៃសុក្រ ១៤ កើត ខែអាសាឍ ឆ្នាំរោងឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤នេះក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នគរបាលជាតិ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃនឹងបានការអញ្ជើញចូលរួមពីសំណាក់
ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង។
ការប្រកាសតែងតាំងមុខតំណែង ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្ត បាត់ដំបង នេះក៏មានការបំពាក់ឋានន្តរស័ក្តិ នាយនគរបាលថ្នាក់ឧត្តមសេនីយ៍ នៅស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងជាច្រើនរូបផងដែរ។
Post a Comment