ពិធីសម្ពោធ​ សាលាធម្មសភា​ នាវត្តទួលប្រាសាទ​ ក្រុងប៉ោយប៉ែត។

 



សាលា​ ធម្មសភាថ្មី​ ១ខ្នងដែលមានទទឹង​ ២៨ម៉ែត្របណ្ដោយ៣៦ម៉ែត្រ​ ដែលត្រូវចំណាយថវិកាអស់ចំនួន​ ២៨​ ៩០០០ដុល្លារសហរដ្ឋអាមេរិក​ ស្ថិតនៅក្នុងវត្តទួលប្រាសាទ​ សង្កាត់ប៉ោយប៉ែត​ ក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ​ ត្រូវបានធ្វើពិធីបុណ្យឆ្លងសម្ភោធកាត់ខ្សែបូរ​ នៅព្រឹកថ្ងៃទី១៤ ខែមិថុនា​ ឆ្នាំ២០២​៤​ ក្រោមអធិបតីភាព​ លោកង៉ោម៉េងជ្រួន​ អភិបាលរងខេត្ត​ សមិទ្ធផលដ៏ធំដែលបានសម្ពោធឆ្លងនៅថ្ងៃនេះគឺបានមកពី​ សទ្ធា​ជ្រះថ្លា​ បងប្អូនសប្បុរសជនជិតឆ្ងាយ​ ដែលគោរពស្រឡាញ់ព្រះពុទ្ធសាសនា​ ធ្វេីឲ្យសមិទ្ធផលនេះរួចរាល់ជាស្ថាពរសម្រាប់ព្រះសង្ឃពុទ្ធបរិស័ទ ក្នុងពិធីបុណ្យផ្សេងៗ។ លោក​ គាត​ ហ៊ុលអភិបាលក្រុងប៉ោយប៉ែតបានលើកឡើងថា​ តំបន់នេះពីដើមឡើយគឺជាតំបន់សង្គ្រាម​ និងពោរពេញទៅដោយគ្រាប់មីន​ តែដោយសារគោលនយោបាយឈ្នះឈ្នះ​ របស់សម្ដេចតេជោហ៊ុនសែន​ អតីតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា​ បានធ្វើឲ្យប្រទេសកម្ពុជាទាំងមូល បាននូវសន្តិភាពពេញលេញចាប់ពីឆ្នាំ​ ១៩៩៨មកម្ល៉េះ។ លោក​ គាតហ៊ុល​បានបន្តថា​ យើងជាខ្មែរជាអ្នកជឿជាក់លើព្រះពុទ្ធសាសនាដ៏ច្រើនលើសលប​់​ ដូចនេះសាសនាគឺជាប្រភពផ្តល់នូវគុណតម្លៃដ៏សំខាន់ដែលមានឥទ្ធិពលមកលើរបបនយោបាយ​ ច្បាប់​ វប្បធម៌​ ប្រពៃណីទំនៀមទម្លាប់​ ហេីយការប្រតិបត្តិតាមផ្នែកសាសនានៅក្នុងសង្គមជាតិ នីមួយ​ៗ​ តែងមានជាប់ទាក់ទងនឹងប្រពៃណីទំនៀមទម្លាប់វប្បធម៌របស់ជាតិសាសន៍នោះផងដែ។ ដែលជា​ អត្តសញ្ញាណនិងគុណតម្លៃដឹកនាំជីវិតរស់នៅរបស់មនុស្ស​ ធ្វើ​ឲ្យផ្នត់គំនិត​ ឥរិយាបថ​ សកម្មភាពមានភាពសមរម្យ​ មានលក្ខណៈល្អ​ អាចរស់នៅជាមួយគ្នាប្រកបដោយ​ សុដុមរមនា។ លោក​ ង៉ោ​ ម៉េងជ្រួន​ អភិបាលរងខេត្តបន្ទាយមានជ័យបានមានប្រសាសន៍ថា​ នៅក្នុងបរិបទនេះការអប់រំតាមរយៈព្រះពុទ្ធសាសនាកាន់តែមានតួនាទីចាំបាច់​ ដើម្បីធានាថាការរីកចម្រើនទាំងសម្ភារៈ​ និងស្មារតីត្រូវតែមានល្បឿនស្មើគ្នា​ ការស្វែងរកភាពមានបានទាំងសម្ភារៈត្រូវ ក្នុងក្របខ័ណ្ឌច្បាប់យុត្តិធម៌​ សមធម៌​ សុជីវធម៌​ សីលធម៌​ និងគុណធម៌​ ដូច្នេះវាពិតជាមានភាពចាំបាច់​ និងបន្ទាន់ក្នុងការពន្យល់សង្គមមនុស្សឲ្យមើលឃើញពីគុណតម្លៃ​ និងផលប្រយោជន៍នៃការប្រព្រឹត្តត្រឹមត្រូវតាមធម៌វិន័យ​ ការគោរពច្បាប់បានលើកកម្ពស់ មនុស្សធម៍​ សីលធម៌​ គុណធម៌​ និងការសន្សំបុណ្យកុសលដើម្បីបានជាបុណ្យកុសលរួមជួយឲ្យសង្គមមានសាមគ្គីធម៌​ សុខដុមរមនា​ សន្តិភាពនិងការអភិវឌ្ឍប្រកបដោយចិរភាពនិងក៏ជាបុណ្យកុសលសម្រាប់ជីវិតបរលោក​ បានទៅកាន់សុគតិភពផង​ និងបរមសុខផង​ តាមមរមពុទ្ធោវាទ៕








Powered by Blogger.