សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីប្រើប្រាស់ រក្សាទុក និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន
ពោធិសាត់ ៖នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោង១១ និង៤៣នាទីព្រឹក កម្លាំងផ្នែកប្រឆាំងគ្រឿងញៀន កម្លាំងអន្តរាគមន៍ នៃអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលលលកស មានការចូលរួមពីអាជ្ញាធរមូលដ្ឋាន និងដោយមានការសម្របសម្រួលនិតិវិធីពីឯកឧត្ដម កូយ កាន់យ៉ា ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តពោធិ៍សាត់ ដឹកនាំដោយលោកវ.ឯក កែវ សារិ អធិការនគរបាលក្រុងពោធិ៍សាត់ បានចុះបង្រ្កាបករណីប្រើប្រាស់ រក្សាទុក និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចផ្លូវបេតុងខាងជេីងផ្សារភូពុយ ស្ថិតនៅភូមិពោធិ៍តាគួយ សង្កាត់លលកស ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ។ ជាលទ្ធផលបានជនសង្ស័យចំនួន០១នាក់ និងចាប់យកសម្ភារ:វត្ថុតាងដូចខាងក្រោម ៖
ជនសង្ស័យ
១-ឈ្មោះ តែ គឹមសួរ ភេទប្រុស អាយុ៣៩ឆ្នាំ រស់នៅភូមិក្បាលហុង ឃុំវាល ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ (ជាមុខសញ្ញាជួញដូរគ្រឿងញៀន)
វត្ថុតាងចាប់យកបានរួមមាន ៖
១-ក្រាមពណ៏ ស ថ្លាសង្ស័យជាសារធាតុញៀនចំនួន.២៩កញ្ចប់តូច
២-ទូរស័ព្ទដៃចំនួន០១រឿង
៣-ម៉ូតូចំនួន០១គ្រឿង
បច្ចុប្បន្នជនសង្ស័យរួមជាមួយវត្ថុតាង សមត្ថកិច្ចឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ដើម្បីចាត់ការនិតិវិធី។
Post a Comment