ពិធីបេីក​ ការដ្ឋាន​សាងសង់ប្រព័ន្ធចែកចាយទឹក​ តាមបណ្តាញ​បំពង់ខ្នាតតូច​ សហគមន៍ភូមិ​ គោករមៀត​ ឃុំគោករមៀត​ ស្រុកថ្មពួក។

 


ដើម្បីលើកកម្ពស់ ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ តាមជនបទនិងពិពិធកម្មសកម្មភាពសេដ្ឋកិច្ច​ជនបទ​  ឲ្យកាន់តែប្រសើរឡើង​ នាព្រឹកថ្ងៃទី២១​ ខែមិថុនា​ ឆ្នាំ២០២៤​ ឯកឧត្ដម​ ប៊ុន​ វណ្ណៈ​  រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ​ តំណាង​ ឯកឧត្ដម​ ឆាយ​ ឫទ្ធីសែន​ រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ​ បានអញ្ជើញជាអធិបតីភាពនៃការបើកការដ្ឋានសាងសង់ប្រព័ន្ធចែកចាយទឹ​ តាមបណ្តាញបំពង់ខ្នាតតូច​ ទៅសហគមន៍ជូនដល់បងប្អូនប្រជាពលរដ្ឋនៅក្នុងឃុំគោករមៀត​ ឃុំគោករមៀតស្រុកថ្មពួកខេត្តបន្ទាយមានជ័យ​ ដែលជាកម្មវិធីទីពីរ​ របស់ក្រសួងអភិវឌ្ឍន៍ជនបទ​ ជំហាន​ដំបូងជូន​ ដល់ប្រជាពលរដ្ឋបានទៅប្រើប្រាស់ផ្គត់ផ្គង់នឹងបន្តជាជំហានៗ​ ព្រោះថាតំបន់នេះពេលរដូវប្រាំងជួបនូវការលំបាកខ្វះទឹកប្រើប្រាស់ជាអន្លើៗ។ លោក​ ជា​ យុទ្ធារុណ​ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត​ បានបញ្ជាក់ថា​ ការសាងសង់ប្រព័ន្ធចែកចាយទឹកតាមបណ្តាញបំពង់ខ្នាតតូចនៅក្នុងសហគមន៍ដល់ប្រជាពលរដ្ឋនេះ គឺក្នុងគោលដៅបង្កើនចំណូលសេដ្ឋកិច្ចគ្រួសារ​ នៅទីជនបទ​ ឱ្យប្រសើរឡើង​ ហើយការជំរុញការអនុវត្តយុទ្ធសាស្ត្រជាអាទិភាពបាននិងកំពុងរួមចំណែកយ៉ាងច្រើននៅក្នុងការផ្លាស់ប្តូរជីវភាពរបស់ប្រជាពលរដ្ឋ​ នៅជនបទ​ ប្រកបដោយបរិយាប័ន្នទាំងផ្នែកសេដ្ឋកិច្ច។ ឯកឧត្ដម​ ប៊ុន​ ច័ន្ទ​វណ្ណៈ​បានមានប្រសាស ថា​ រាជរដ្ឋាភិបាលនីតិកាលទីប្រាំពីរ​ នៃរដ្ឋសភាដែលដឹកនាំដោយសម្តេចមហាបវ​ធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា​ បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទីមួយ​ បានកំណត់យកអាទិភាពគន្លឹះចំនួនប្រាំ​ គឺមនុស្សផ្លូវ​ ទឹក​ ភ្លើង​ និងបច្ចេកវិទ្យា​ ក្នុងគន្លឹះអាទិភាពទាំងប្រាំនោះគឺមានទឹក ទឹកមានសារសំខាន់ណាស់សម្រាប់មនុស្សសត្វនិងរុក្ខជាតិ។ ឯកឧត្តមរដ្ឋលេខាធិការបានបន្តថា​ ប្រជាពលរដ្ឋនៅជនបទ​ បេីមានផ្លូវ​ មានទឹក​មានភ្លើងនិងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗហើយនោះ​ គឺមានឱកាសប្រកបរបរបន្ថែមដើម្បីបង្កើនប្រាក់ចំណូលក្នុងគ្រួសារ​ បន្ថែមពីនេះប្រជាពលរដ្ឋនៅទីជនបទមាន​ លំនៅឋាន​សមរម្យ​ មាន  សេវាទឹកស្អាត​ សេវាអគ្គិសនីគ្រប់គ្រាន់​ ធ្វើឲ្យសហគមន៍កាន់តែទំនើប។ ចុងក្រោយ​ ឯកឧត្តមបានធ្វើការផ្ដាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់សូមចូលរួមសម្អាតអនាម័យបរិស្ថាន​ និងណែនាំកូនចៅឲ្យចៀសឆ្ងាយពីគ្រឿងញៀនអំពើអបាយមុខផ្សេងៗ​ ក៏ដូចជាក្មេងទំនើងបងតូចបងធំនិងអំពើហិង្សា ទីបញ្ចប់នៃកម្មវិធីគណៈធិបតីបានធ្វើការចែកជូនជាកន្សែងដល់បងប្អូនប្រជាពលរដ្ឋម្នាក់មួយផងដែរ។






Powered by Blogger.