លោកឧត្តមសេនីយ៍ត្រីអ៊ីចំរើននាយប៉ុស្តិ៍នគរបាលច្រកទ្វារអន្តរជាតិប៉ោយប៉ែត។ចុះត្រួតពិនិត្យអាគារស្នាក់នៅរបស់មន្ត្រីដែលកំពុងសាងសង់ដែលជាអំណោយរបស់ឯកឧត្តមសន្តិបណ្ឌិតសុខានិងលោកជំទាវ បន្ទាយមានជ័យ÷ដើម្បីលើកទឹកចិត្តដល់កម្មករដែលកំពុងសាងសង់អាគារស្នាក់នៅសម្រាប់បុគ្គលិកមន្ត្រីនគរបាលច្រកទ្វារ អន្តរជាតិ ប៉ោយប៉ែតលោកឧត្ដមសេនីយ៍ត្រី អុី ចំរើន នាយប៉ុស្តិ៍នគរបាលច្រក ទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត បាននាំអោយជាថវិការ បន្តិចបន្តួចនិងគ្រឿងឧបភោគនិងស្រាបៀ១០កេស។

 



នៅវេលាម៉ោង០៩:៥០នាទីព្រឹក ថ្ងៃទី១៣ ខែមិថុនា
ឆ្នាំ២០២៤ អញ្ជើញចុះត្រួតពិនិត្យការដ្ឋានសាងសង់អគារស្នាក់នៅរបស់មន្ត្រីថ្មីលើទីតាំងដីអង្គភាពចាស់ជាប់រង្វង់មូលប៉ោយប៉ែត ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បច្ចុប្បន្នសម្រេចបានប្រហែលជា១៥% ដែលជាអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្ដម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ កែ សួនសុភី ។
   ក្នុងការចុះត្រួតពិនិត្យនេះលោកឧត្ដមសេនីយ៍ត្រី បានជួបសំណេះសំណាលជាមួយបងប្អូនកម្មករទាំងអស់ដែលបាននឹងកំពុងបំពេញការងារក្នុងការដ្ឋាន ព្រមទាំងបានចែកជូននូវគ្រឿងឧបគោគបរិភោគមួយចំនួនក្នុងនោះម្នាក់ៗទទួលបាន ៖
-ត្រីខ ១យួរ
-មី ១កេស
-ទឹកសុទ្ធ ១យួរ
- ប្រាក់ ២០,០០០៛
+ ក្នុងនោះក៏មានស្រាបៀរចំនួន ១០កេស សម្រាប់បងប្អូនសប្បាយរួមគ្នាផងដែរ ៕




Powered by Blogger.