លោកឧត្តមសេនីយ៍ត្រី អ៊ុក ម៉ាប់ អញ្ជើញចុះសំណេះសំណាល សួរសុខទុក្ខ មន្រ្តីនគរបាលដែលកំពុងមានជំងឺចំនួន ០៣រូប

 



ប៉ៃលិន៖ថ្ងៃព្រហស្បតិ៍៧កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤ នៅវេលាម៉ោង ១០និង០០នាទីព្រឹក លោកឧត្តមសេនីយ៍ត្រី អ៊ុក ម៉ាប់ ស្នងការរងទទួលផែនការងារធនធានមនុស្ស តំណាងដ៏ខ្ពង់ខ្ពស់ លោកឧត្តមសេនីយ៍ទោ សេង សុគន្ធ ស្នងការនគរបាលខេត្តប៉ៃលិន បានដឹកនាំមន្រ្តីក្រោមឱវាទ ចុះសំណេះសំណាល សួរសុខទុក្ខ និងនាំយកថវិកាសមាគមមិត្តនគរបាល ប្រគល់ជូនមន្រ្តីនគរបាលដែលកំពុងមានជំងឺចំនួន ០៣រូប ដែលមានដូចខាងក្រោម៖
១.លោកវរសេនីយ៍ទោ ខន ស៊ីណា ឋានៈ មេបញ្ជាការរង នៃវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨២១ ដែលមានជម្ងឺរលាកក្រពះ ឈឺកាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤ បច្ចុប្បន្នកំពុងសម្រាកព្យាបាលនៅផ្ទះ ។
២.លោកវរសេនីយ៍ត្រី ហ៊ាន ប៊ុនណា ឋានៈ នាយផ្នែក នៃការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ដែលបានជួបគ្រោះថ្នាក់របួសភ្នែកខាងឆ្វេង កាលពីថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៤ បច្ចុប្បន្នកំពុងសម្រាកព្យាបាលនៅផ្ទះ ។





៣.លោកអនុសេនីយ៍ត្រី អឿន រុន ឋានៈ នាយរងផ្នែក នៃអធិការដ្ឋាននគរបាលស្រុកសាលាក្រៅ ដែលមានជម្ងឺរបេងធ្ងន់ធ្ងរ ឈឺកាលពីថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៤ បច្ចុប្បន្នកំពុងសម្រាកព្យាបាលនៅផ្ទះ ។

ក្នុងឱកាសនោះដែរ  លោកឧត្តមសេនីយ៍ត្រី អ៊ុក ម៉ាប់ បានសំណេះសំណាលសួរសុខទុក្ខ និងអោយព្យាយាមខិតខំ ស្ដាប់ការណែនាំ និងហូបថ្នាំតាមវេជ្ជបញ្ជា ដេីម្បីអោយឆាប់បានជាសះស្បេីយ ៕
Powered by Blogger.