ប៉ុស្តិ៍នគរបាលការពារព្រំដែនគោកក្បាលស្ពាន នៃវរសេនាតូចលេខ៨៩១ ទទួលកិច្ចស្វាគមន៍ កម្លាំងទាហ៊ានឈុតខ្មៅថៃ ចូលមក សុំកិច្ចពិភាក្សា រួមគ្នា ដើម្បីទប់ស្កាត់រាល់បទល្មើសលួចឆ្លងដែនដោយខុសច្បាប់!!!
បន្ទាយមានជ័យដោយមានការចង្អល់បង្ហាញពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ នគរបាលខេត្តបន្ទាយមានជ័យនិងមានការយកចិត្តទុកដាក់របស់លោកវរសេនីយ៍ឯក ហាំ វណ្ណៈ មេបញ្ជាការ វរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨៩១នៅវេលាម៉ោង១៦:៣០នាទីនៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤។
លោកវរសេនីយ៍ឯក ហាំ វណ្ណៈ មេបញ្ជាការ វរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨៩១ បានឲ្យដឹងថា ទាហ៊ានឈុតខ្មៅថៃ ចំនួន ០៧នាក់ ដឹកនាំដោយ លោកវរសេនីយ៍ត្រី អស័កវីន សៅថង មេបញ្ជាការ កងរយអនុសេនាធំ១២០១ បានចូលមកកិច្ចសហកាជាមួយកម្លាំងជួរមុខ រវាង កម្លាំងប៉ុស្តិ៍នគរបាលការពារព្រំដែនគោកក្បាលស្ពាន នៃវរសេនាតូចលេខ៨៩១ កម្លាំងប៉ុស្តិ៍ក្បាលស្ពានចំនួន៧នាក់ ដឹកនាំដោយ លោកវរសេនីយ៍ត្រី សែម សាមឿន នាយប៉ុស្តិ៍នគរបាលការពារព្រំដែនគោកក្បាលស្ពាននៃវរសេនាតូចលេខ៨៩១ កិច្ចពិភាក្សារ រួមគ្នាខ្លឹមសារួមមានដូចខាងក្រោម :
១~ ភាគីថៃសុំឲ្យជួយសហការជាមួយគ្នាក្នុងការទំនាក់ទំនងទៅវិញទៅមកឲ្យបានល្អរវាងកងកម្លាំងជួរមុខ ។
២~ ភាគីកម្ពុជា សុំឲ្យភាគីថៃ សហការក្នុងការទប់ស្កាត់រាល់បទល្មើសឆ្លងដែន រួមទាំងពលករលួចឆ្លងដែន ប្រសិនបើឃាត់បានសូមឲ្យទំនាក់ទំនងមកភាគីយើងផង និងសុំកុំឲ្យមានការធ្វើបាបលើប្រជាពលរដ្ឋខ្មែរយើងប្រសិនបើមាន ។
៣~ ភាគីថៃ បានយល់ព្រមតាមសំណូមពររបស់ភាគីកម្ពុជាយើង និងសុំឲ្យខាងកម្ពុជាយើងបើសិនមានបងប្អូនប្រជាពលរដ្ឋយើង មានបញ្ហាឈឺស្កាត់យប់ប្រលប់ ភាគីថៃ រងចាំទទួលយកទៅព្យាបាលនៅមន្ទីពេទ្យមិនថាយប់ឬថ្ងៃទេ ។
៤~ ភាគីកម្ពជា ថៃសុំណូមពររួមគ្នាសុំឲ្យជួយទប់ស្កាត់រាល់បទល្មើសលួចឆ្លងដែនដូចជាគ្រឿងញ្ញៀន អាវុធ ទំនិញគេចពន្ធ ។ ល។
លោកវរសេនីយ៍ឯក ហាំ វណ្ណៈ មេបញ្ជាការ វរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨៩១ បានបញ្ជាក់ថាកិច្ចពិភាក្សារួមគ្នា ភាគីកម្ពុជានិងភាគីថៃ បានបញ្ចប់នៅវេលាម៉ោង១៧នឹង១០នាទី និងបានជូនការដូរទៅវិញទៅមក ក្រោយពីបានបញ្ចប់ហូបអាហាសាមគ្គី រួមគ្នា កិច្ចពិភាក្សានៅទីកន្លែងគោលដៅចំណុចដើមត្នោតមាត់អូរព្រំដែន កម្ពុជា ថៃ ។
Post a Comment