ឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន ដឹកនាំក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងប៉ោយប៉ែត ដេីម្បីប្រជុំពិភាក្សាបូកសរុបលទ្ធផលការងារប្រចាំខែទី១ និងលេីកផែនការទិសដៅការងាបន្តនៅសាលប្រជុំសាលាក្រុងប៉ោយប៉ែត!!!
បន្ទាយមានជ័យ៖នៅព្រឹកថ្ងៃសុក្រ ១រោច ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន រដ្ឋលេខាធិការ ទីស្តីការគណៈរដ្ឋមន្ត្រី និងប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងប៉ោយប៉ែត បានដឹកនាំកិច្ចប្រជុំជាមួយឯកឧត្តម លោកជំទាវ លោក លោកស្រី ជាអនុប្រធាន រួមជាមួយសមាជិក សមាជិកាក្រុមការងាររាជដ្ឋាភិបាលចុះមូលដ្ឋានក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នៅសាលប្រជុំសាលាក្រុងប៉ោយប៉ែត ដេីម្បីពិភាក្សាបូកសរុបលទ្ធផលការងារក្នុងខែទី១ និងលេីកផែនការទិសដៅការងារបន្ត។
ឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន ក្នុងនាមជាប្រធានក្រុមការងារ បានថ្លែងអំណរគុណ និងកោតសរសេីរចំពោះឯកឧត្តម លោកជំទាវ លោក លោកស្រី ជាអនុប្រធាន និងសមាជិក សមាជិកា គ្រប់រូប ដែលបានខិតខំយកចិត្តទុកដាក់បំពេញភារកិច្ចយ៉ាងល្អប្រសេីរតាមជំនាញរៀងៗខ្លួនប្រកបដោយស្មារតីសាមគ្គីភាព និងការទទួលខុសត្រូវខ្ពស់គួរឱ្យកត់សម្គាល់។ ឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន ប្រធានក្រុមការងារបានលេីកទឹកចិត្តដល់ក្រុមការងារឱ្យបន្តការទទួលខុសត្រូវនេះ ដេីម្បីរួមគ្នាអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលឱ្យបានល្អប្រសេីរសំដៅបម្រេីផលប្រយោជន៍ជូនប្រជាពលរដ្ឋ៕
Post a Comment