ស្រី្តម្នាក់មានកូនភ្លោះ២នាក់ កើតទើបបាន១ខែកន្លះបានរងគ្រោះថ្នាក់ចរាចរណ៍ស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ដោយសារឡានដឹកដីកិន ស្ថិតនៅក្នុងឃុំស្លរក្រាម ស្រុកស្វាយចេក

 



(បន្ទាយមានជ័យ) ស្ត្រីម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ ដោយទាក់ដៃចង្កូតម៉ូតូដួលបណ្តាលឱ្យឡានដឹកដីកិន ស្ថិតនៅចំណុចផ្លូវលំ ក្នុងភូមិប្រាសាទ ឃុំស្លរក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ នៅវេលាម៉ោង៨:៥៤នាទី ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤។





យោងតាមប្រភពពីរកន្លែងកើតហេតុបានឲ្យដឹងថា៖ មុនពេលកើតហេតុគេបានឃើញស្ត្រីម្នាក់ជិះម៉ូតូម៉ាកហុងដាឌ្រីមC-125 ស៊េរីឆ្នាំ2017 ពាក់ស្លាកលេខបន្ទាយមានជ័យ1Q-64 31 រថយន្តដឹកដីកែឆ្នៃ មានស្លាក់លេខ ភ្នំពេញ 3D-9883 បានធ្វើដំណើរក្នុងទិសដៅ ពីកើតទៅលិច (ច្រាស់ទើសគ្នា) មកដល់ចំណុចកើតហេតុខាងលើបណ្ដាលប៉ះដៃចង្កូតម៉ូតូជាមួយនឹងសត្វគោ ធ្វើឱ្យដួលម៉ូតូចូលរថយន្តកិនស្ត្រីរងគ្រោះស្លាប់ភ្លាមៗនៅហ្នឹងកន្លែងកើតហេតុ។



ស្ត្រីរងគ្រោះត្រូវបានស្គាល់អត្តសញ្ញាណមានឈ្មោះ សៃ បូរី អាយុ៣៧ឆ្នាំ រស់នៅភូមិផ្ចឹក ឃុំតាផូ ស្រុកស្វាយចេក-ប្តីឈោះ ម៉ុយ ម៉ុល់ អាយុ៣៨ឆ្នាំ រស់នៅភូមិផ្ចឹក ឃុំតាផូ ស្រុកស្វាយចេក មានកូន៤នាក់ ស្រីទាំងអស់ ហើយស្រី្តរងគ្រោះមានកូនភ្លោះ២នាក់ កើតទើបបាន១ខែកន្លះ។


ជុំវិញករណីគ្រោះថ្នាក់ខាងលើនេះយើងឃើញសមត្ថកិច្ចចុះដល់កន្លែងកើតហេតុ បានធ្វើការវាស់វែង និងយករថយន្តបង្ក និងម៉ូតូជនរងគ្រោះយកទៅរក្សាទុកនៅ អធិការដ្ឋាន នគរបាលស្រុកស្វាយចេក ដើម្បីរងចាំការដោះស្រាយនៅពេលក្រោយ ចំណែកក្រុមគ្រួសារសពត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

Powered by Blogger.