ការិយាល័យនគរចរាចរណ៍ផ្លូវទឹក ខេត្តកំពង់ឆ្នាំងបានដឹកនាំកម្លាំងចុះរៀបចំសណ្តាប់ធ្នាប់តាមមាត់ច្រាំងទន្លេ
កំពង់ឆ្នាំង: ព្រឹកថ្ងៃអង្គារ ៥រោចខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ ដោយបានអនុវត្តតាមបទបញ្ជាលោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្តកំពង់ឆ្នាំង ការិយាល័យនគរចរាចរណ៍ផ្លូវទឹក បានដឹកនាំកម្លាំងចុះរៀបចំសណ្តាប់ធ្នាប់តាមមាត់ច្រាំងទន្លេ ចាប់ពីចំនុចស្ពានភូមិកណ្តាលរហូតដល់កំពង់ផែកាណូត ដចុងកោះនិងបានធ្វើការអប់រំដល់ម្ចាស់កាណូត និងអ្នកលក់ដូរតាមមាត់ច្រាំងទន្លេដូចខាងក្រោម ៖
១.ហាមផ្ទុកទំនិញលើសចំណុះ។
២.ហាមបើកបរកាណូតមានល្បឿនលឿនក្នុងទីប្រជុំជន ។
៣.ហាមបើកបរកាណូតក្នុងស្ថានភាពស្រវឹង ។
៤.មុនចេញដំណើរម្ចាស់កាណូត
ត្រូវមានឧបករណ៍សង្រោះ៖
ពោងសង្រោះ,ម៉ាសុីនបូមទឹក និង បំពង់ពន្លត់អគ្គីភ័យដាក់តាមកាណូត ។
៥.ទូកកាណូតនិងអ្នកលក់ដូរនៅតាមមាត់ច្រាំងទន្លេក្នុងតំបន់ហាមឃាត់ត្រូវថយចេញឲ្យផុត។
៦.និងបានណែនាំដល់បងប្អូនអាជីវករ អ្នកលក់ដូរតាមកញ្ឆេរ ដែលលក់ដូរតាមមាត់ទន្លេ កុំឲ្យចោលសំរាមពាសវាល ពាសកាល និងត្រូវមានអនាម័យខ្ពស់។
Post a Comment