ក្រុងប៉ោយប៉ែត!ជនសង្ស័យម្នាក់លួចម៉ូតូបងប្អូនឯងរត់មិនរួចត្រូវអ្នកស្រុកចាប់បានប្រគល់ជូនសមត្តកិច្

 ច


បន្ទាយមានជ័យ៖ជនសង្ស័យម្នាក់លួចម៉ូតូបងប្អូនឯងរត់មិនរួចត្រូវបានអ្នកស្រុកចាប់បានប្រគល់ជូនសមត្តកិច្ចនៅយប់រំលងអាធ្រាតចូលថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ស្ថិតភូមិគីឡូម៉ែត្រលេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត។

ជនសង្ស័យភេទប្រុសអាយុប្រមាណជាង២០ឆ្នាំរស់នៅភូមិព្រៃព្រិច សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។




ម្ចាស់ម៉ូតូបានប្រាប់ថា៖ជនសង្ស័យគឺជាសាច់ញាតិរបស់ខ្លួនបានធ្វើសកម្មភាពលួចម៉ូតូម៉ាក់ស៊ូម័រអិចដែលពាក់ផ្លាក់លេខភ្នំពេញ1GG.7725ខណៈពេលទុកមុខផ្ទៈភ្លេចដកសោទុកស្រាប់តែជនសង្ស័យបានធ្វើសកម្មភាពលួចម៉ូតូពីចំណុចភូមិព្រៃព្រិច ហើយជិៈគេចទៅដល់ចំណុចភូមិគីឡូម៉ែត្រលេខ៤ត្រូវបានប្រជាពលរដ្ឋជិៈម៉ូតូដេញតាមចាប់បានទាំងជនសង្ស័យនិងម៉ូតូមកវិញ។



ម្ចាស់ម៉ូតូបានបញ្ជាក់ថា៖ក្រោយឃាត់ខ្លួនជនសង្ស័យដែលធ្វើសកម្មភាពលួចម៉ូតូបានប្រគល់ជូនប៉ុស្តិ៍នគរបាលរដ្ឋបាលអូរជ្រៅនិងម៉ូតូត្រូវបានកម្លាំងនគរបាលប្រគល់ជូនម្ចាស់វិញ ដោយឡែកជនសង្ស័យដែលធ្វើសកម្មភាពលួចម៉ូតូត្រូវបានយកទៅប៉ុស្តិ៍នគរបាលរដ្ឋបាលអូរជ្រៅដើម្បីរៀបចំនីតិវិធីបន្ត ហើយជនសង្ស័យរូបនេះធ្លាប់ធ្វើសកម្មភាពលួចម៉ូតូជាញឹកញ៉ាប់តែពេលនេះអស់ល័ក្ខជាបអន្ទាក់អ្នកស្រុកបានសម្រេច៕



Powered by Blogger.