កុមារ៣នាក់ចុះលេងទឹកក្នុងស្ទឹងមង្គលបូរី លង់ស្លាប់...!

 

បន្ទាយមានជ័យ÷គួរអោយសង្វេគណាស់ កុមារ៣នាក់បានលង់ស្លាប់ពេលចុះលេងទឹកខែប្រាំងក្នុងស្ទឹងមង្គលបូរី ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១៣នឹង៣០នាទីថ្ងៃទី០៥ខែមករាឆ្នាំ២០២៤ នៅចំណុខាងក្រោយផ្ទះ ឈ្មោះ វ៉ាន់ រ៉ាន់ អាយុ៧៧ឆ្នាំ ស្ថិតនៅភូមិ ចំណោមលិចឃុំចំណោមស្រុកមង្គលបូរីខេត្តបន្ទាយមានជ័យ ។




លោកវរសេនីយ៍ស៊ិន ណារ៉ាក់.អធិការនគរបាលស្រុកមង្គលបូរីអោយដឹងថា : កុមាររងគ្រោះទាំង៣នាក់ មាន១.-ឈ្មោះ ឃួន ស៉ីវ៉ា ភេទប្រុស អាយុ០៣ ឆ្នាំ ។២-ឈ្មោះ ឃួន ស៉ីវ៉ាយ ភេទប្រុស អាយុ ៣ ឆ្នាំ ឪពុកឈ្មោះ បួន លីដា អាយុ២៨ឆ្នាំ  ។ ២នាក់នោះ មានម្តាយឈ្មោះអឿន ស៉ីណា អាយុ២៨ឆ្នាំ។

និង៣.-ឈ្មោះ ឈុំ ឆៃរ៉ាត់ ភេទប្រុស អាយុ៣ ឆ្នាំ មានឪពុកឈ្មោះផាន់ ឈុំ អាយុ ២៦ ឆ្នាំ ម្តាយឈ្មោះវឹង ស៉ីម៉ី អាយុ២៩ ឆ្នាំ សាកសពទាំង៣នៅភូមិកើតហេតុខាងលើ ។

សមត្ថកិច្ចបានបន្តថា : យោងតាមការបំភ្លឺរបស់បួន រីណាភេទប្រុស អាយុ៣១ ឆ្នាំ ត្រូវជាអ៊ំបង្កើតរបស់កុមាររងគ្រោះបានប្រាប់ឲ្យដឹងថាក្មួយប្រុសរបស់គាត់ចុះលេងទឹកស្ទឹងបណ្ដាលឲ្យលង់ស្លាប់។

តមក នគរបាលប៉ុស្តិ៍រដ្ឋបាលចំណោមនិងនគរបាល សមត្ថកិច្ចជំនាញបានបង្កើតគណៈកម្មការត្រួតពិនិត្យស្រុកមង្គលបូរីចុះទៅពិនិត្យ ធ្វើកោសល្យវិច្ច័យ។

និងតាមការស្រាវជ្រាវជុំវិញកន្លែងកើតហេតុបូកនឹងលទ្ធផលកោសល្យវិច្ច័យបង្ហាញថា កុមារទាំង៣នាក់ ពិតជាស្លាប់ដោយសារលង់ទឹកស្ទឹងមែន ពុំពាក់ព័ន្ធអំពើឃាតកម្មឡើយ ៕




Powered by Blogger.