ជប៉ុនផ្ដល់ម៉ាស៊ីនអ៊ិចសារ៉េ ២គ្រឿង ជូនដល់ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត..!

 



​បន្ទាយមានជ័យ៖ នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤នេះប្រធានប្រតិបត្តិការស៊ើបអង្កេតអន្តរជាតិ នៃនាយកដ្ឋានឧក្រិដ្ឋកម្ម អគ្គនាយកដ្ឋានកិច្ចការព្រហ្មទណ្ឌ នៃទីភ្នាក់ងារនគរបាលជាតិជប៉ុន លោក SHINOHARA HIDEKI (ស៊ីណូហារា ហីឌីគិ)  បានអញ្ជើញទស្សនកិច្ច និងពិនិត្យកន្លែងបំពេញការងារ (បែបបទចេញ-ចូល) ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ។

ក្នុងឱកាសនោះក៏មានការទទួលស្វាគមន៍ពីលោកវរសេនីយ៍ឯក ចាន់ ស៊ីម៉េត នាយប៉ុស្តីស្តីទី ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត បានទទួលបដិសណ្ឋារកិច្ច និងរៀបចំសណ្ដាប់ធ្នាប់ជូន។




សូមបញ្ជាក់ថា លោក SHINOHARA HIDEKI (ស៊ីណូហារា ហីឌីគិ) ក៏បាននាំម៉ាស៊ីន អ៊ិចសារ៉េ ចំនួន ០២គ្រឿង ផ្ដល់ជូនដល់ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតផងដែរ



Powered by Blogger.