រថយន្តដឹកទឹកកកមង្គលបូរីបើកលឿនបុកគោងាប់១ក្បាលបុករៈបណ្តាលខូចខាតតូបនិងសំយ៉ាប់ផ្ទៈរថយន្ត១គ្រឿងនិងរងរបួសធ្ងន់ម្នាក់..!


 

បន្ទាយមានជ័យ៖រយ៉ាងហោចណាស់មនុស្សម្នាក់បានរងរបួសធ្ងន់ រថយន្ត មួយគ្រឿងទៀតនឹងសំយ៉ាបផ្ទះបានខូចខាត ខណះដែលរថយន្តដឹកទឹកកកមង្គលបូរីបើកលឿនបុកគោងាប់១ក្បាលបណ្តាលឲ្យខូចខាតតូបនិងសំយ៉ាប់ផ្ទៈហេតុការណ៍នេះបានកើតឡើងនៅល្ងាចថ្ងៃទី២១ ខែមករា ឆ្នាំ២០២៤ស្ថិតភូមិសាស្គ្រព្រំប្រទល់ឃុំសឿ ស្រុកមង្គលបូរី និងឃុំល្វា ស្រុកបវេល។




អ្នកឃើញហេតុការណ៍ប្រាប់ថា៖មូលហេតុគ្រោះថ្នាក់ចរាចរណ៍កើតឡើងបង្កដោយរថយន្តទឹកកកបរិសុទ្ធមង្គលបូរីទំនងមានជាតិអាកុលរឺស្រវឹងបានបើកបរតាមផ្លូវជាតិ១៦០ទិសដៅលិចមកកើតក្នុងល្បឿនលឿនរ៉េទៅបុកគោ១ក្បាលនៅចិញ្ចើមផ្លូវងាប់ហើយរុលទៅបុកតូបលក់អីវ៉ាន់ចាប់ហួយបណ្តាលដាច់១កំណាត់មុខនៅខាងស្តាំដៃពីស្រុកបវេលមកស្រុកមង្គលបូរី ហើយរុលទៅបុកសំយ៉ាប់ផ្ទៈលក់អីចាប់ហួយនិងលក់សាំងនិងកិនទៅលើរថយន្តលុចស៊ីសRX.300ចតចោលក្នុងផ្ទៈ១គ្រឿងទៀតបណ្តាលរបួសស្ត្រីម្នាក់អាយុ១៥ឆ្នាំកំពុងអង្គុយលក់អីវ៉ាន់។

ក្រោយគ្រោះកើតឡើងឃើញមន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំល្វារ ស្រុកបវេលបានចុះមកពិនិត្យបានប្រាប់ថា៖មូលហេតុគ្រោះថ្នាក់កើតឡើងបង្កដោយរថយន្តដឹកទឹកកកមង្គលបូរីដែលបានបុករៈបណ្តាលគោ១ក្បាលងាប់និងរងគ្រោះស្ត្រីម្នាក់ធ្ងន់និងខូចខាតតូបលក់អីវ៉ាន់ចាប់ហួយ និងសំយ៉ាបផ្ទៈសម្ភារៈនិងអីវ៉ាន់លក់ដូរនិងរថយន្តលុចស៊ីស១គ្រឿង។

នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំល្វារបានប្រាប់ថា៖ក្រោយពិនិត្យហើយរាយការណ៍ទៅអធិការដ្ឋាននគរបាលស្រុកបវេល ហើយចាត់មន្ត្រីនគរបាលចរាចរណ៍ស្រុកមកធ្វើការវាស់វែងហើយយករថយន្តបង្កទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ដើម្បីធ្វើដោះស្រាយគ្នាតាមច្បាប់ចរាចរណ៍ផ្លូវគោក៕



Powered by Blogger.