កម្លាំងអធិការនគរបាលស្រុកគិរីវង់ឃាត់ខ្លួនជនសង្ស័យ៣នាក់ពាក់ព័ន្ធគ្រឿងញៀន. !

 ខេត្តតាកែវ÷ដោយមានការចង្អុលបង្ហាញយ៉ាងម៉ឺងម៉ាត់ពីសំណាក់លោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការនគរបាលខេត្តតាកែវ និងមានការសម្របសម្រួលនីតិវិធីច្បាប់ពីឯកឧត្តម ព្រះរាជាអាជ្ញាអមសាលា ដំបូងខេត្តតាកែវ នៅថ្ងៃសុក្រ ១០កើតខែមិគសិរ ឆ្នាំថោះ បញ្ចស័កព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង០៥នឹង២៥នាទីទៀបភ្លឺ លោកវរសេនីយ៍ ឯក ជា សុផល អធិការនគរបាលស្រុក និងលោកវរសេនីយ៍ទោ ហៀម  ស្រ៊ីម អធិការរងទទួលការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន ដឹកនាំកម្លាំងពួនស្ទាក់បង្ក្រាបក្រុមខិលខួចលួចដាំដំណាំកញ្ឆានៅតំបន់លើភ្នំបានចំនួន២នាក់រួមមាន 



១. ឈ្មោះ សឿន វិបុល ភេទប្រុស អាយុ៣០ឆ្នាំ (ឃាត់នៅក្នុងចំការដំណាំកញ្ឆា)។ 

២. ឈ្មោះ លន់ ចាន់និត ភេទប្រុស អាយុ៤១ឆ្នាំ (ឃាត់នៅតាមផ្លូវឡើងទៅស្រោចទឹកដំណាំកញ្ឆា) 

អ្នកទាំង២មានទីលំនៅភូមិជ្រោយ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ ។ 

 ក្នុងនោះវត្ថុតាំងរួមមាន ទូរស័ព្ទដៃចំនួន២ គ្រឿងម៉ាកOPPOព៌ណ៌ទឹកប្រាក់, ម៉ាកNOKIA (សេរីចាស់)  និងដើមកញ្ឆាស្រស់ចំនួន១បាវ  ។

    លុះដល់វេលាម៉ោង១០នឹង៥០នាទី ថ្ងៃខែឆ្នាំដដែល សមត្ថកិច្វយើងឃាត់ខ្លួនជនសង្ស័យឈ្មោះ ម៉ក់ ភក្តី ភេទប្រុស អាយុ៣៤ឆ្នាំ មានទីលំនៅភូមិចេក ឃុំគិរីចុងកោះ ស្រុកគិរីវង់ ខេត្តតាកែវ ឆែកឆេរលើខ្លួនជនសង្ស័យឃើញម្សៅក្រាមថ្លាព័ណ៌សចំនួន០១កញ្ចប់ ។

     បច្ចុប្បន្នកម្លាំងជំនាញកំពុងធ្វើការសាកសួរ និងកសាងសំណុំរឿងតាមនិតិវិធីច្បាប់ ៕







Powered by Blogger.