កម្លាំងអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង ឃាត់ខ្លួនជនជាតិចិន ចំនួន០៩នាក់​ ពាក់ព័ន្ធករណីហិង្សាដោយចេតនា ..!

 ភ្នំពេញ៖ដោយអនុវត្តតាមបទបញ្ជារបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅយប់ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង២២:៣០នាទី កម្លាំងជំនាញព្រហ្មទណ្ឌ​ សហការជាមួយកម្លាំងប៉ុស្ដិ៍នគរបាលបឹងកេងកងទី១ ដឹកនាំបញ្ជាដោយលោកវរសេនីយ៍ទោ វុឌ្ឍ ផូសារវ័ន្ត អធិការនគរបាលរដ្ឋបាលខណ្ឌបឹងកេងកង ធ្វេីការឃាត់ខ្លួនជនសង្ស័យចំនួន០៩នាក់​ ពីបទហិង្សាដោយចេតនា (ប្រេីកាំបិតបុ័ងតោ កា.;ប់ បង្ករបួសស្នាម​) នៅចំណុច​ ផ្លូវព្រះមុន្នីវង្ស​ កែងផ្លូវ ៣៩២​ ភូមិ៩​ សង្កាត់បឹងកេងកងទី១​ ​ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។



ជនសង្ស័យចំនួន០៩ នាក់​ ឃាត់ខ្លួនរួមមាន៖

១-ឈ្មោះ WU TSUNG HING​ ភេទប្រុស​ សញ្ជាតិចិន​។

២-ឈ្មោះ​ LAZARE ភេទប្រុស​ សញ្ជាតិកាំម៉ូរ៉ូន​។

៣-ឈ្មោះ​ YANG SHANG LIN ភេទប្រុស​ សញ្ជាតិចិន​។

៤-ឈ្មោះ​ LIN WEI TING​ ភេទប្រុស​ សញ្ជាតិចិន​។

៥-ឈ្មោះ​ WU TING SHENG ភេទប្រុស​ សញ្ជាតិចិន​។

៦-ឈ្មោះ​ CHEN YU SHANG ភេទប្រុស សញ្ជាតិចិន។

៧-ឈ្មោះ​ HUANG YU CHEN ភេទប្រុស សញ្ជាតិចិន។

៨-ឈ្មោះ​ WEI MIN KAI ភេទប្រុស សញ្ជាតិចិន។

៩-ឈ្មោះ​ ឈិន​ ម៉េង ភេទប្រុស  សញ្ជាតិចិន។


វត្ថុតាងចាប់យករួមមាន៖ ទូរស័ព្ទដៃ ០៩ គ្រឿង, កាំភ្លើងខ្លី ០១ ដើម ម៉ាកឡុក១៩ ពណ៌ខ្មៅ បង់ចំនួន០១ គ្រាប់កាំភ្លើងចំនួន១០គ្រាប់, កាបូបស្ពាយចំហៀង ០១, អត្តសញ្ញាណប័ណ្ឌខ្មែរ ០១, កាតគ្រីសម្គាល់រថយន្ត ០១, ប័ណ្ណបើកបរ ០១, ប័ណ្ណសម្គាល់ការងារ ០១, កាតធនាគា ០៥, កាតកាន់កាប់កាំភ្លើង ០១,ប្រាក់ ១៥០០ដុល្លារ។បច្ចុប្បន្នជនសង្ស័យ រួមនិងវត្ថុតាង​ខាងលើ កម្លាំងបានបញ្ជូនមកការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល​រាជធានីភ្នំពេញ​  ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមនីតិវីធីច្បាប់៕

Powered by Blogger.