នគរបាលក្រុងប៉ោយប៉ែតឆ្មក់បង្រ្កាបក្មេងស្ទាវមួយក្រុមដែលជាមុខសញ្ញាលួចនឹងឆក់កាប់គ្នានៅក្នុងមូលដ្ឋានក្រុងប៉ោយប៉ែតយ៉ាងសកម្មដោយរឹបអូសបានថ្នាំញៀនមួយចំនួន...!

បន្ទាយមានជ័យ÷ថ្ងៃ ព្រហស្បតិ៍ ១០ រោច ខែ កត្តិកឆ្នាំថោះបញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី ០៧ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង ១១ និង ០០ នាទី ។ 

 យោង តាមការចង្អុលបង្ហាញរបស់ លោក វរ:សេនីយ៍ឯក សៅ សារឿន  អធិការនគរបាលក្រុង   បានបញ្ជាឲ្យបង្រាប់ ករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនមួយកន្លែង  ក្រោយមកកម្លាំងនគរបាលក្រុងប៉ោយប៉ែត  បានចុះទៅដល់កន្លែងខាងលើ នឹងបានឃាត់ខ្លួនជនសង្ស័យចំនួន ១៩ នាក់មានទីលំនៅភូមិគីឡូលេខ៤ សង្កាត់ផ្សារកណ្តាល រួមទាំង វត្ថុតាងចាប់យក:   ១-ថ្នាំគ្រាប់ពណ៌ក្រហមចំនួន ៣៥ គ្រាប់ ។ ២-ម្សៅក្រាពណ៌សថ្លាចំនួន ១១ កញ្ចប់តូច។

 


     ៣-ដបកែច្នៃសម្រាប់ប្រើប្រាស់គ្រឿងញៀនចំនួន ០៥ ។

     ៤-បារីអេឡិចត្រូនិច(វេប) ចំនួន ០៥ ដើម។

     ៥-ដែកកេះកែច្នៃសម្រាប់ប្រើប្រាស់គ្រឿងញៀនចំនួន ០៧ ដើម។

     ៦-បំពង់កែវសម្រាប់ប្រើប្រាស់គ្រឿងញៀនចំនួន០២ ។

ជនសង្ស័យទាំង១៩នាក់ខាងលើជំនាញបានបញ្ជូនទៅការិយាល័យខេត្តបន្ទាយមានជ័យ តាមនីតិវិធី។    ជនសង្ស័យទាំងអស់នោះ ជាមុខសញ្ញាលួច ឆក់ និងកាប់ នៅក្នុងមូលដ្ឋានផងដែរ។

Powered by Blogger.