ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា សំណេះ សំ ណាលសាកសួរសុខទុក្ខកងកម្លាំងវរសេនាតូចនគរ បាលការពារព្រំដែនគោកលេខ៣១០និង៨២៣ចំណុះស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង៖

 


  (បាត់ដំបង)នៅព្រឹកថ្ងៃទី ២០ ខែមិថុនា ឆ្នាំ២០២៥ លោកឧត្តម សេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនគរបាលខេត្ត បានអញ្ជើញអមដំណើរ ឯកឧត្តម ឧត្តមសេនី យ៍ឯក សុខ វាសនា អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោ ប្រវេសន៍នៃក្រសួងមហាផ្ទៃ និងជាប្រធានប្រតិភូសម្ព័ន្ធមេត្រីភាពជាមួយអង្គភាពវរសេនាតូចនគរបាលការពារព្រំដែនគោក ចំណុះស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង  ពិនិត្យស្ថានភាពនៅតាមខ្សែបន្ទាត់ព្រំដែនភូមិសាស្រ្តស្រុកសំឡូត និងបានជួបធ្វើការសំណេះសំណាល សាកសួរសុខទុក្ខកម្លាំងវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៣១០-៨២៣ ។



ក្នុងឱកាសនេះឯកឧត្តមបាននាំយកនូវអំណោយដ៏ថ្លៃ ថ្លារបស់ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ ផ្តល់ជូនក្នុងមួយអង្គភាពទទួលបានថវិកា ២០.០០០. ០០០ រៀល, អង្ករ ០២តោន, មី ៤៥កេសតូច, ត្រីខកំប៉ុង ១០ កេស, ទឹកត្រី ៣០យួរ, ទឹកស៊ីអីវ ៣០យួរ, ទឹកបរិសុទ្ធ ៣០កេស, តង់គ្រប១១តង់ និងប៉ែល ១២ដើម៕



















Powered by Blogger.