ក្រុមក្រឡាហោមមនុស្សធម៌នាំយកអំណោយសម្តេចក្រឡាហោម និងលោកជំទាវ ចែកជូនប្រជាពលរដ្ឋជួបការខ្វះខាត ចំនួន ១៤៥ គ្រួសារ នៅស្រុកបាណន់
(បាត់ដំបង)ដោយមានការណែនាំដ៏ខ្ពង់ខ្ពស់ពី សម្ដេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នាព្រឹកថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥ ក្រុមការងារក្រឡាហោមមនុស្សធម៌ ដឹកនាំដោយឯកឧត្តម ច័ន្ទ សុផល តំណាងរាស្រ្តមណ្ឌលខេត្តបាត់ដំបង និងជាអនុប្រធានគណៈកម្មការមហាផ្ទៃ ការពារជាតិ មុខងារសាធារណៈ និងកិច្ចការព្រំដែន នៃរដ្ឋសភា (គណ:កម្មការទី៤) និងឯកឧត្តម ខាន់ ម៉ាណេរ រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន ព្រមទាំងរដ្ឋបាលភូមិ ឃុំ ស្រុក បាននាំយកអំណោយរបស់សម្តេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាតំណាងរាស្រ្តមណ្ឌលខេត្តបាត់ដំបង និងលោកជំទាវ ផ្ដល់ជូនគ្រួសារប្រជាពលរដ្ឋជួបការខ្វះខាតចំនួន ១៤៥ គ្រួសារមកពីឃុំចំនួន ៣ ក្នុងស្រុកបាណន់ ខេត្តបាត់ដំបង។
ក្នុងឱកាសនោះដែរ ឯកឧត្តម ច័ន្ទ សុផល និងឯកឧត្តម ខាន់ ម៉ាណេរ បានជម្រាបជូនប្រជាពលរដ្ឋអំពីការផ្ដាំផ្ញើសាកសួរសុខទុក្ខ និងថ្លែងអំណរគុណពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា សម្តេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានក្រុមការងារចុះមូលដ្ឋានខេត្តបាត់ដំបង និងលោកជំទាវ និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា ជូនចំពោះប្រជាពលរដ្ឋទាំងអស់ ដែលបានគាំទ្រការដឹកនាំរបស់រាជរដ្ឋាភិបាល និងចូលរួមថែរក្សាការពារសុខសន្តិភាព និងការអភិវឌ្ឍ។
សូមបញ្ជាក់ថា អំណោយដែលចែកជូនប្រជាពលរដ្ឋ ចំនួន១៤៥គ្រួសារ ដោយក្នុង១គ្រួសារទទួលបាន អង្ករ១ការ៉ុង មី១កេស ត្រីខ១យួរ ទឹកស៊ីអ៊ីវទឹកត្រី១យួរ ទឹកបរិសុទ្ធ២យួរ និងកន្សែងពោះគោ១៕
Post a Comment