កំលោះក្រមុំស្ម័គ្រចិត្តរៀបការដើម្បីយកថវិកា ចំណងដៃឪទៅកសាងវត្ត
បន្ទាយមានជ័យ÷ជារៀងរាល់ឆ្នាំ វត្តបឹងត្រាវស្ថិតនៅក្នុងឃុំបត់ត្រង់ស្រុកមង្គលបុរី ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិគណៈកម្មការអាចារ្យវត្តតែងតែរៀបចំពិធី មង្គលការកំលោះក្រមុំដែលស្ម័គ្រចិត្តដើម្បីយកប្រាក់ចំណងដៃមកកសាងវត្តជាក់ស្ដែងនៅល្ងាច ថ្ងៃទី ១៨ ខែ មេសា ឆ្នាំ ២០២៥នេះ កូនកំលោះ និង កូនក្រមុំ មួយគូរស្ម័គ្រចិត្តរៀបការ ដើម្បីអបអរសាទក្នុងឪកាសបុណ្យចូលឆ្នាំ ខ្មែរ បានចំណងដៃទុកកសាងវត្ត ។
កម្មវីធីការនេះ កូនប្រុសនាម ឈ្មោះ ស គានហាំង អាយុ ២៦ឆ្នាំ ឪពុក ឈ្មោះ ស គានហួយ ម្តាយឈ្មោះ តាន់ បុប្ផា ចំណែកកូនស្រីនាមឈ្មោះ មិន ច័ន្ទ មិនា អាយុ ១៦ ឆ្នាំ ឪពុកឈ្មោះ ដុក សាម៉ាន ម្តាយឈ្មោះ ផ្លែង សុភាព រស់នៅ ភូមិបត់ត្រង់ ឃុំ បត់ត្រង់ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។
ព្រះគ្រូសូត្រស្តាំ ប្រក ភក្តី បានមានសង្ឍដិការ
ថា ពិធីការកូនក្រមុំ និងកូនកំលោះនោះនៅវេលាម៉ោង៣រសៀល កូនក្រមុំ និងកូនកំលោះ ស្លៀកពាក់តុបតែងខ្លួនយ៉ាងស្អាត មកដល់វត្ត មានប្រជាពលរដ្ឋជាង១.០០០នាក់បានចូលរួមក្នុងនោះមាន២០០នាក់ បានលើកជំនូនចំរុះ២០០គូរ ចេញពីវត្ត ហែរតាមផ្លូវជាតិអមទៅដោយ ភ្លេងខ្មែរ និងក្រុមឆៃយ៉ាំ យ៉ាងឆ្ងាយ ហើយហែរចូលមកក្នុងវត្តវិញ បន្ទាប់មក អាចារ្យឲ្យពរជ័យដល់កូនក្រមុំ និងកូនកំលោះ និង លោកមេឃុំ អ្នកមុខអ្នកការ ម្តាយកូន ប្រុស ស្រី និងប្រជាពលរដ្ឋ ចូលរួម កាត់សក់ និងបង្កក់សិរីសួស្តី បន្ទាប់មកទៀត ប្រជាពលរដ្ឋ ទាំង១.០០០នាក់នោះនាំគ្នាសែនចងដៃ យ៉ាងច្រើននិងសប្បាយរីករាយផងដែរ ក្នុងនោះកូនកំលោះ តោងស្បៃកូនក្រមុំ បន្តទៅលេង គប់កញ្ញាធ្លាក់ទឹក រាំវង់កំដរហូតដល់ថ្ងៃទី ២០ ខែមេសា ឆ្នាំ ២០២៥ ទើបត្រាស់ បញ្ចប់កម្មពិធីបុណ្យចូលឆ្នាំខ្មែរតែម្តង។
គួរបញ្ជាក់ផងដែរថាកម្មពិធីការនេះ កូនក្រមុំ កូនកំលោះនេះ គ្រាន់តែការលេងៗទេមិនយកគ្នាជាប្តី ប្រពន្ធឡើយ ការហើយកូន ប្រុស ស្រី នៅផ្ទះគេរៀងៗខ្លួន ។
ក្នុងនោះលោក រ័ត្នដា សុីណង់ អភិបាលស្រុកមង្គលបូរី ដែលបានចូលរួមក្នុងពិធីការនោះបានធ្វើការកោតសរសើរដល់ កូនក្រមុំ និងកូនកំលោះ បានស្មគ្រចិត្តរៀបការ ដោយពុំមានការទើសទាល់ខ្មាសអៀនអ្វីនោះឡើយ ដើម្បីយកចំណងដៃកសាងវត្ត បើទោះបីអ្នកទាំង២ពុំបានគ្នាជាប្តី ប្រពន្ធ ពិតក៏ដោយ លោកបានបួងដល់វត្ថុសក្តិសិទ្ធក្នុងលោក ជួយបីបាច់ថែរក្សាដល់ក្មួយ ស្រី ប្រុស ទាំង២ឲ្យជួបតែសេចក្តីសុខក្នុងឪកាសបុណ្យចូលឆ្នាំខ្មែរនេះផងដែរ។
លោក រ័ត្ន ដា សុីណង់ បានប្រាប់អ្នកយកព៍ត័មានឲ្យដឹងបន្តទៀតថា កម្មពិធីការក្នុងវត្តបឹងត្រាវនេះ ត ពីដូនតាមុនៗជារៀងរហូតមក ឲ្យតែចូលឆ្នាំ ម្តងៗគេតែងតែធ្វើពិធីការនេះ មិនដែលដាច់ គឺតាំងពីសម័យកាល ៦០ឆ្នាំ មុនមកម្លេះ ពេលខ្លះការដល់ទៅ ៥គូរ ឯណោះ ប្រជាពលរដ្ឋចូលរួមលេង ឆ្នាំខ្លះរាប់ម៉ឺននាក់ក៏មាន។
ដំណាក់កាលជំនាន់កូវីដ.១៩ វត្តបឹងត្រាវត្រូវផ្អាត់ដំណើរការជាបណ្តោះអាសន្នមួយរយៈ។
ដោយសារតែ រដ្ឋាភិបាលដឹកនាំដោយ សម្តេច តេជោហ៊ុនសែន អតីតៈនាយករដ្ឋមន្ត្រី និងសម្តេច មហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី សម្តេចតែងតែគិតគូដល់ ទីវត្តអារាមដែលបានផ្អាក់ដំណើរការមួយរយះក្នុងសម័យកូវីដ.១៩ ក្រោយពីចប់កូវីដ.១៩ហើយ សម្តេច តេជោហ៊ុនសែន បានបើកឲ្យ វត្តទូទាំងប្រទេសដំណើរការឡើងវិញ វត្តបឹងត្រាវក៏ដំណើរការដូចធម្មតាដែរ តែ២ឆ្នាំមុន វត្តបឹងត្រាវនេះ ពុំមានប្រជាពលរដ្ឋមកលេងក្នុងឪកាសបុណ្យចូលឆ្នាំខ្មែរនោះទេ តែឆ្នាំនេះមានប្រជាពលរដ្ឋមកលេងច្រើនជាងឆ្នាំមុន ដោយសារតែគណៈកម្មការអាចារ្យវត្ត រកល្បែងប្រជាប្រិយ៍ជាច្រើនមកលេងក្នុងវត្តបឹងត្រាវនេះពិសេសកញ្ញាធ្លាក់ទឹក ពិធីការកូនក្រមុំ កំលោះជាដើម៕
Post a Comment