កម្លាំងជំនាញនគរបាលយុត្តិធម៌នៃអធិការដ្ឋាននគរបាលស្រុកថ្មគោលបានហៅក្មេងទំនើងដែលមានឈ្មោះនៅក្នុងបញ្ជីគ្រប់គ្រងរួមទាំងអនាព្យាបាលមកចូលរួមសំណេះសំណាលក្នុងអធិការដ្ឋាន

 



(បាត់ដំបង)នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥ វេលាម៉ោង ០៨:៣០នាទី ព្រឹក នៅអធិការដ្ឋាននគរបាលស្រុកថ្មគោល  ជំនាញផ្នែកនគរបាលយុត្តិធម៌ បានអញ្ជើញក្មេងទំនើង ដែលមានក្នុងបញ្ជីគ្រប់គ្រង  រួមទាំងអាណាព្យាបាលមកចូលរួមពិធីសំណេះសំណាល ក្រោមអធិបតីភាពលោកវរសេនីយ៍ទោ សេង លុច អធិការនគរបាលស្រុក ។
ក្នុងនោះលោកអធិការ មានមតិចូលរួមសំណេះសំណាលសួរសុខទុក្ខជាមួយអាណាព្យាបាល និងបានធ្វើការអប់រំបន្ថែមលើក្មេងទំនើងទាំងនោះ ហើយបានឱ្យទស្សនាវីដេអូក្លិប ក្មេងទំនើងពីរនាក់ជាប់ឃុំនៅពន្ធនាគារខេត្តកណ្តាល បង្ហាញពីការសោកស្តាយ និងនឹកស្រណោះពាក្យម្តាយនៅឯផ្ទះ ដោយពួកគេមានការផ្ដាំផ្ញើទៅលើក្មេងៗដទៃទៀត កុំឱ្យយកគំរូតាមពួកគាត់។

  បន្ទាប់មកក្មេងទំនើងទាំងនេះ បានប្តេជ្ញាចិត្តចំពោះមុខសមត្ថកិច្ច និងអាណាព្យាបាលថា ធ្វើការកែប្រែខ្លួនចាប់ពីពេលនេះតទៅឱ្យក្លាយជាមនុស្សល្អ ពលរដ្ឋល្អក្នុងសង្គម ឈប់ជឿតាមការអូសទាញពីមិត្តភក្តិ និងអ្នកដទៃ ដែលមាន
ចេតនាទុច្ចរិត ។ អាណាព្យាបាលក្មេងទំនើងដែលបានមកចូលរួម មានការសប្បាយចិត្ត និងអរគុណដល់សមត្ថកិច្ច ដែលបានជួយអប់រំណែនាំដល់កូនៗរបស់ពួកគាត់ ឱ្យក្លាយជាពលរដ្ឋល្អ ។


















Powered by Blogger.