កម្លាំងអធិដ្ឋាននគរក្រុងពោធិសាត់ឃាត់ខ្លួនជនសង្ស័យ០៤នាក់ ពាក់ព័ន្ធករណីជួញដូរ រក្សាទុក និងប្រើប្រាស់គ្រឿងញៀន ទម្ងន់សរុប ៥០៥.៦៨ក្រាម

 



   (ពោធិសាត់)ថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៥ វេលាម៉ោង ១១និង០២នាទី ដោយអនុវត្តតាមមតិដឹកនាំដ៏​ខ្ពង់ខ្ពស់​របស់លោកឧត្តមសេនីយ៍ទោ ស ថេង ស្នងការនគរបាលខេត្តពោធិ៍សាត់ លោកវរសេនីយ៍ឯក កែវ សារិ អធិការនគរបាលក្រុងពោធិ៍សាត់ បានដឹកនាំកម្លាំងអន្ដរាគមន៍ សហការណ៍ជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់រលាប បានចុះបង្រ្កាបមុខសញ្ញារជួញដូរ គ្រឿងញៀនមួយកន្លែងនៅចំណុច ផ្ទះឈ្មោះ លី សុគុន ស្ថិតនៅភូមិអូរថ្កូវ សង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ បានឃាត់សួរនាំ និងធ្វើការឆែកឆេរលើខ្លួន ជាលទ្ធផលបានជនសង្ស័យចំនួន ០១នាក់ និងចាប់យកសម្ភារ:វត្ថុតាងដូចខាងក្រោម៖
    ជនសង្ស័យ
១.ឈ្មោះ លី សុគុន  ភេទប្រុស អាយុ ២០ឆ្នាំ រស់នៅភូមិអូរថ្កូវ សង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។  (លទ្ធផល តេស្តស្វែងរកសារធាតុញៀនក្នុងទឹកនោមវិជ្ជមាន)
  វត្ថុតាងចាប់យកបានរួមមាន:
១. ថងសំរាបច្រកគ្រឿងញៀនមួយចំនួន
២.ម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀនចំនួន    ០៣កញ្ចប់ (ទម្ងន់ ៤.៤៤ក្រាមសាច់ថ្នាំសុទ្ធ)
៣.ដែកកេះកែច្នៃសម្រាប់ជក់ថ្នាំញៀនចំនួន ០៦ដើម
៤.ជញ្ជីងសម្រាប់ថ្លឹងថ្នាំញៀនចំនួន ០១គ្រឿង
៥.ទូរស័ព្ទ ម៉ាក Realme ចំនួន០១គ្រឿង ( ពណ៍ ទឹកសមុទ្រ)
៦.ឧបករណ៍សម្រាប់ជក់ ១កំផ្លេរ
៧.ម៉ូតូ ចំនួន ០១គ្រឿង ម៉ាកហុងដាវីន័រ អ៊ិច សេរីឆ្នាំ២០១៩ គ្មានស្លាក់លេខ (ពណ៌ ក្រហម) ។
 យោងតាមការសួរនាំទៅលើជនសង្ស័យ ឈ្មោះ លី សុគន្ធ  បានឆ្លើយថាចំពោះថ្នាំញៀនចំនួន ០៣កញ្ចប់ គឺខ្លួនទិញពី ឈ្មោះ សុខ កំសត់ ភេទប្រុស អាយុ ៣០ឆ្នាំ រួចក៏បានសហការជាមួយសម្ថកិច្ច  ទៅចង្អុលបង្ហាញដល់ ចំណុចផ្ទះជនសង្ស័យ ឈ្មោះ សុខ កំសត់  ស្ថិតនៅភូមិរលាប សង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ។ ហើយយើងក៏បានធ្វើការ ឃាត់ខ្លួនជនសង្ស័យចំនួន ០៣នាក់ទៀត នៅវេលាម៉ោង ១២និង ០៥នាទី ដែលមានដូចខាងក្រោម៖
១.ឈ្មោះ សុខ កំសត់ ភេទប្រុស អាយុ ៣០ឆ្នាំ មុខរបរ កសិករ រស់នៅភូមិរលាប សង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ (លទ្ធផលតេស្តស្វែងរកសារធាតុញៀនក្នុងទឹកនោមវិជ្ជមាន) ។
២.ឈ្មោះ ទាំ សាឡេះ ភេទប្រុស អាយុ ៣៤ឆ្នាំ មូខរបរមិនពិតប្រាកដ រស់នៅភូមិអូរត្រាវ សង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ (លទ្ធផលតេស្តស្វែងរកសារធាតុញៀនក្នុងទឹកនោមវិជ្ជមាន)
៣.ឈ្មោះ មៀច រិទ្ធី ភេទប្រុសអាយុ ២៤ ឆ្នាំមុខរបរកម្មករ រស់នៅភូមិអូរត្រាវ សង្កាត់រលាប ក្រុងពោធិ៍សាត់ខេត្តពោធិ៍សាត់  (លទ្ធផលតេស្តស្វែងរកសារធាតុញៀនក្នុងទឹកនោមវិជ្ជមាន) ។
+វត្ថុតាងជនសង្ស័យ
១-ឧបករណ៍សម្រាប់ជក់គ្រឿងញៀនចំនួន ០១កំផ្លេរ
២-ទូរស័ព្ទ ចំនួន ០៣គ្រឿង ម៉ាក Realme (ពណ៌ ទឹកសមុទ្រ ចំនួន០១គ្រឿង ពណ៌ ខ្មៅចំនួន០១គ្រឿង និងពណ៍បៃតង)
៣. ម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀនចំនួន ០៦ កញ្ចប់ (ទម្ងន់៤៩៧.៥៨ក្រាម សាច់ថ្នាំសុទ្ធ)
៤. ដែកកេះកែច្នៃសម្រាប់ជក់ថ្នាំញៀនចំនួន ០១ដើម
៥.ម៉ូតូ ចំនួន ០៣ គ្រឿង
-ម៉ាកហុងដាឌ្រីម សេរីឆ្នាំ២០១៩ មានស្លាក់លេខពោធិ៍សាត់ 1J-3678(ពណ៌ ខ្មៅ)
-ម៉ាក ហុងដាវេវ សេរីឆ្នាំ គ្មានស្លាក់លេខ (ពណ៌ ខ្មៅ)
-ម៉ូតូហុងដាវេវ សេរីឆ្នាំ២០១៦ គ្មានស្លាកលេខ ពណ៍ក្រហម ។
បច្ចុប្បន្នជនសង្ស័យរួមជាមួយវត្ថុតាង ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលក្រុង ពោធិ៍សាត់ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ។





Powered by Blogger.