គ្រោះធម្មជាតិខ្យល់កន្ត្រាក់ធ្វើឲ្យខូចខាតដំបូលវិហារនិងកុដិនិងផ្ទះប្រជាពលរដ្ឋមួយខ្នងក្នុងស្រុកបាណន់
(បាត់ដំបង) នៅថ្ងៃទី៦ ខែមិនា ឆ្នាំ២០២៥ វេលាម៉ោង១៧ និង០០នាទី មានករណីភ្លៀងលាយឡំ និងខ្យល់កន្រ្តាក់ កើតឡើងចំនួន១លើក លើ២ឃុំ
១_ ឃុំកន្ទឺ២ បណ្តាលអោយរបើកដំបូលក្បឿងព្រះវិហារនិងកុដស្ថិតក្នុងវត្តអណ្តូងស្វាយ ភូមិកំប៉ង់កើត ឃុំកន្ទឺ២ ស្រុកបាណន់
_ ខូចខាត អស់ស័ង្កសីចំនួន១៥សន្លឹក ។
២ _ ឃុំបាយដំរាំ ខូចខាតផ្ទះប្រជាពលរដ្ឋចំនួន១ខ្នង ៧x៧របើកស័ង្កសីអស់៣៨សន្លឹក ជាផ្ទះឈ្មោះ ស៊ាង ធេង ភេទប្រុសអាយុ៥៦ឆ្នាំ រស់នៅភូមិព្រៃទទឹង ឃុំបាយដំរាំ ស្រុកបាណន់ ខេត្តបាត់ដំបង ។
_ ករណីនេះមិនបណ្តាលអោយគ្រោះថ្នាក់ដល់មនុស្ស សត្វទេ ។
Post a Comment