ពិធីដាក់ឱ្យប្រើប្រាស់ ហេដ្ឋារចនាសម្ព័ន្ធទឹកស្អាត អនាម័យ និងប្រគល់ជំនួយខ្នាតតូចរបស់គម្រោង ប្រព័ន្ធសិក្សាពីចម្ងាយ គម្រោងសាលាបៃតង ដំណាក់កាលទី៤








នាព្រឹកថ្ងៃទី ១៩ ខែមីនា ឆ្នាំ២០២៥ នេះ លោកជំទាវរស់ សុផានី អភិបាលរងខេត្ត តំណាង ឯកឧត្ដម អ៊ុំ រាត្រី អភិបាលខេត្ត​បន្ទាយមានជ័យ អញ្ជើញជាអធិបតី​ភាពក្នុងពិធីដាក់ឱ្យប្រើប្រាស់ ហេដ្ឋារចនាសម្ព័ន្ធទឹកស្អាត អនាម័យ និងប្រគល់ជំនួយខ្នាតតូចរបស់គម្រោង ប្រព័ន្ធសិក្សាពីចម្ងាយ គម្រោងសាលាបៃតង ដំណាក់​កាលទី៤ ដែលជាជំនួយរបស់អង្គការការីតាស​ស្វីស ដល់សាលាគោលដៅថ្មី ចំនួន២០ សាលា និងជំនួយខ្នាតតូច របស់គម្រោងប្រព័ន្ធសិក្សាពីចម្ងាយចំនួន៤០សាលា នៅសាលាបឋមសិក្សាទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ​។​




ពិធីនេះបានរៀបចំឡើងដោយ មន្ទីរអប់រំ យុវជន និង​កីឡាខេត្តបន្ទាយមានជ័យ សហការជាមួយ​អង្គការការីតាស ដោយមានការចូល​រួមពី​លោក ឈូ ប៊ុន​រឿង ប្រធាន​មន្ទីរ​អប់រំយុវជននិងកីឡា​ខេត្ត លោក រ៉ាម៉េស បូហារ៉ា ទីប្រឹក្សាសម្ព័ន្ធទឹកស្អាតស្វីស ប្រចាំតំបន់អាស៊ី លោក ខាំ ស៊ីនួន នាយក​រងការិយាល័យប្រចាំប្រទេសកម្ពុជា របស់អង្គការការីកាតាស ស្វីស គណៈអភិបាល ក្រុង ស្រុក អង្គការដៃគូ  លោកគ្រូ អ្នកគ្រូ មាតាបិតា​សិស្សានុសិស្ស នឹង​ប្រធាន អនុប្រធានមន្ទីរ អង្គភាព ជុំវិញខេត្ត​បានចូលរួម​។



មិនខុសពីលោកឈូកប៊ុនរឿងប្រធានមន្ទីរអប់រំយុវជននិងកីឡាខេត្តបន្ទាយមានជ័យនោះឡើយលោកជំទាវរស់សុផានីអភិបាលរងខេត្តបន្ទាយមានជ័យក៏បានថ្លៃអំណរគុណដល់អង្គការដៃគូដែលបានផ្ដល់ជាគម្រោងជួយសាងសង់បង្គន់អនាម័យឡដុតសំរាមកន្លែងលាងដៃសំអាតនិងធុងចម្រោះទឹកស្អាតនៅតាមសាលាសំដៅចូលរួមលើកកម្ពស់គុណភាពសិក្សាអនាម័យសុខភាពសុខមាលភាពអ្នកសិក្សានិងបុគ្គលិកអប់រំចូលរួមរៀបចំឲ្យមានសកម្មភាពនិងកម្មវិធីនានាតាមសាលារៀនជាដើម។សកម្មភាពទាំងអស់នេះបង្ហាញពីទឹកចិត្តដ៏ប្រពៃនិងឆន្ទៈជួយគាំទ្ររបស់អង្គការមកលើប្រជាជនកម្ពុជាព្រមទាំងពង្រឹងបន្ថែមនៅចំណងមេត្រីភាពរវាងអង្គការ garis និងមន្ទីរអប់រំយុវជននិងកីឡាខេត្ត។



ជាចុងក្រោយលោកជំទាវក៏បានអំពាវនាវដល់គណៈគ្រប់គ្រងសាលាលោកគ្រូអ្នកគ្រូសិក្សានុសិស្សនិងសហគមន៍សូមចូលរួមថែរក្សាការពារនូវសមិទ្ធផលដ៏ថ្លៃថ្លានេះដើម្បីជាប្រយោជន៍យូរអង្វែងសម្រាប់សាលារៀននិងសូមសំណូមពរដល់អង្គការការីតាស៊ីសសូមបន្តកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើរនេះនិងសូមបន្តគាំទ្រដល់វិស័យអប់រំក្នុងខេត្តបន្ទាយមានជ័យ។ទាំងធនធានមនុស្សថវិកាសម្ភារៈផ្សេងៗដើម្បីរួមគ្នាបន្តបេសកកម្មអភិវឌ្ឍន៍ធនធានមនុស្សសម្រាប់កម្ពុជាផងដែរ៕




















Powered by Blogger.