ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបងអញ្ជើញអមដំណើរសម្ដេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែនប្រធានកាកបាទក្រហមកម្ពុជា អញ្ជើញចូលរួមក្នុងពិធីសម្ពោធស្លាកសញ្ញាឧទ្យានជាតិកាកបាទក្រហមកម្ពុជា និងដាំដើមឈើជានិមិត្តរូប

 



(បាត់ដំបង)នៅរសៀលថ្ងៃទី៥​ ខែមីនា​ ឆ្នាំ២០២៥នេះ ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង និងលោកជំទាវ ម៉េត  រ៉ាវីចិត្រ សុខលូ អនុប្រធានកិត្តិយសសាខាកាកបាលក្រហមកម្ពុជាខេត្តបាត់ដំបងបានអញ្ជើញចូលរួមអមដំណើរសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងគណៈប្រតិភូអញ្ចើញចូលរួមក្នុងពិធីសម្ពោធស្លាកឧទ្យានកាកបាទក្រហមកម្ពុជា និងដាំដើមឈើជានិមិត្តរូប​ នៅក្នុងឧទ្យាន ដែលស្ថិតក្នុងភូមិថ្មី ឃុំត្រពាំងតាវ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។

សូមជម្រាបជូនថា ឧទ្យាននេះ គឺជាឧទ្យានទី៣ របស់កាកបាទក្រហមកម្ពុជា ដែលបានបង្កើតឡើង និងចាប់ផ្តើមដាំដើមឈើប្រណិតចំនួន ១.៥០០ដើម ក្នុងឱកាសអបអរសាទរការបោះជំរំយុវជនកាកបាទក្រហមកម្ពុជា ថ្នាក់ជាតិ និងអន្តរជាតិ កាលពីថ្ងៃទី៣០ ខែវិច្ឆិកាឆ្នាំ២០២៤កន្លងទៅ។

កាកបាទក្រហមកម្ពុជា ដែលជាជំនួយការជូនរាជរដ្ឋាភិបាលក្នុងសកម្មភាពមនុស្សធម៌ គឺពិតជាកម្លាំងចូលរួមមិនអាចខ្វះបានឡើយ ក្នុងការការពារបរិស្ថាន, ធនធានព្រៃឈើ និងក្នុងយុទ្ធនាការពង្រីកនូវប្រព័ន្ធជីវវិទ្យាសម្រាប់ការពារ និងស្តារឡើងវិញនូវព្រៃឈើ ប្រកបដោយខ្យល់បរិសុទ្ធ និងបរិស្ថានបៃតង ដើម្បីសុខុមាលភាពមនុស្សជាតិ។




















Powered by Blogger.