ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញកាត់វិញ្ញាសាប្រឡង វិញ្ញាបនបត្រធម្មវិន័យថ្នាក់ត្រី-ទោ-ឯក មណ្ឌលប្រឡងខេត្តបន្ទាយមានជ័យ..!
បន្ទាយមានជ័យ÷នាព្រឹកថ្ងៃទី៥ខែមករាឆ្នាំ២០២៥មន្ទីរ ធម្មការនិងសាសនា ខេត្ត បន្ទាយមានជ័យបានរៀបចំប្រឡង វិញ្ញាបនបត្រធម្មវិន័យថ្នាក់ត្រី-ទោ-ឯកនៅក្នុងវិទ្យាល័យ សិរីសោភ័ណ ដែលមានបេក្ខសមណៈ-បេក្ខជន និមន្ត-អញ្ជើញមកអំពីបណ្តាស្រុក/ក្រុង ទាំង ០៩ ក្នុងខេត្ត មានចំនួនសរុប ១៦៨៤ អង្គ/នាក់ ។
លោកបៀវឋានប្រធានមន្ទីរធម្មការនិងសាសនាខេត្តបន្ទាយមានជ័យបានលើកឡើងថា÷ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍធនធានមនុស្សរបស់រាជរដ្ឋាភិបាល ដែលដឹកនាំដោយ សម្តេចមហាបវរធីបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាណាចក្រកម្ពុជា សម្ដេចបវរធិបតី បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី ១ នីតិកាលទី ៧ នៃរដ្ឋសភា បានកំណត់ជាអាទិភាព គឺការពង្រឹងភាពជាពលរដ្ឋក្នុងសង្គម ប្រកបដោយសីលធម៌ ដែលមានគោលដៅផ្តោតលើការធ្វើពលរដ្ឋភាវូបនីយកម្មឱ្យមានសមត្ថភាព ប្រកបដោយសីលធម៌ គុណធម៌ សុចរិតភាព និងការទទួលខុសត្រូវខ្ពស់។ ដូចនេះ ដើម្បីចូលរួមចំណែកអភិវឌ្ឍធនធានមនុស្ស ឱ្យស្របទៅនឹងយុទ្ធសាស្ត្របញ្ចកោណនេះ ព្រះពុទ្ធសាសនា ក៏ពុំព្រងើយកន្តើយ សម្ងំស្ងៀម ត្រូវតែខិតខំប្រឹងប្រែងអប់រំប្រជាពលរដ្ឋខ្មែរគ្រប់វ័យ ដើម្បីប្រែក្លាយប្រជាពលរដ្ឋ ឱ្យមានជីវិតរស់នៅប្រកបដោយសីលធម៌ ចរិយាធម៌ ឱ្យសមនឹងការលើកតម្កើងរបស់ប្រទេសកម្ពុជា ដែលបានកំណត់ក្នុងរដ្ឋធម្មនុញ្ញ ត្រង់មាត្រា ៤៣ បានចែងថា “ព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋ ។
លោកបានបន្តឲ្យដឹងទៀតថា÷
ការរៀបចំការប្រឡងថ្ងៃនេះ ដូចខាងក្រោម៖
-ដំណាច់ឆ្នាំសិក្សា២០២៤-២០២៥ នេះ៖ ជាឆ្នាំលើកទី ៣២ ដែលបានកំពុងរៀបចំការប្រឡងធម្មវិន័យថ្នាក់
ត្រី ទោ ឯក ដែលមានបេក្ខសមណៈ-បេក្ខជន ដែលបានដាក់ពាក្យប្រឡងចំនួន ១៦៨៤ អង្គ/នាក់(បព្វជិត១៥១៧ អង្គ, និងគ្រហស្ថ ១៦៧ នាក់ ស្រី១០៨នាក់) ដែលមកតាមបណ្តាវត្តនានា ក្នុងស្រុក/ក្រុងទាំង ០៩ ក្នុងនោះ ៖
ក/ចំនួនបេក្ខសមណៈ- បេក្ខជន និងបន្ទប់តាមថ្នាក់នីមួយ ៗ
-ថ្នាក់ត្រី មាន ៤១ បន្ទប់
-ថ្នាក់ទោ មាន ១៧ បន្ទប់
-ថា្នក់ឯក មាន ១០ បន្ទប់
បេក្ខសមណៈ-បេក្ខជនសរុប ចំនួន ១០២៥ អង្គ/នាក់
បេក្ខសមណៈ-បេក្ខជនសរុប ចំនួន ៤០៨ អង្គ/នាក់
បេក្ខសមណៈ-បេក្ខជនសរុប ចំនួន ២៥១ អង្គ/នាក់
សរុបទាំងអស់ មាន ៦៨ បន្ទប់ បេក្ខសមណៈ-បេក្ខជនសរុប ចំនួន ១៦៨៤ អង្គ/នាក់
ក្នុងឱកាសឯកឧត្តមអ៊ុំរាត្រីក្រោយពីបានកាត់វិញ្ញាសារប្រឡង ដោយមានវិញ្ញាសារចំនួន ៤មុខវិជ្ជាឯកឧត្តម អ៊ុំរាត្រីបានបន្តថាជាការពិតណាស់ដំណើរការប្រឡងនេះជាដំណាក់កាលមួយដ៏សំខាន់ដែលមានរយៈពេលពេញមួយថ្ងៃ សម្រាប់ បេក្ខជនគ្រប់រូប គ្រប់ព្រះអង្គ ដែលបានខិតខំរៀនសូត្រអស់រយៈពេលពេញមួយឆ្នាំ។ដើម្បីធ្វើការវាស់ស្ទង់និងបង្ហាញអំពីសមត្ថភាពចំណេះដឹងនិងការប្រឡងប្រកបដោយគុណភាព ព្រោះតែកើតចេញពីឆន្ទៈនិងការព្យាយាមសម្រាប់សិក្សារៀនសូត្រ។
ក្នុងនោះដែរ លោកព្រមទាំងក្រុមគ្រួសារ ក៏បានចូលរួមឧបត្ថម្ភទឹកសុទ្ធ កម្ពុជា ចំនួន៦០កេស ប្រគេនជូនដល់ព្រះសង្ឃ នៅក្នុងថ្ងៃប្រឡងចំណែកឯកឧត្តមអភិសន្តិបណ្ឌិតសុខានិងលោកជំទាវកែសួនសុភីបានឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ព្រមទាំងលោកជំទាវ ក សួនសុភី បានជួយឧបត្ថម្ភចង្ហាន់កញ្ចប់ សរុបចំនួន ២០០០ កញ្ចប់ ទឹកបរិសុទ្ធ ២០០យួរ ភេសជ្ជៈកូកា ចំនួន ៨៥កេះផងដែរ៕
Post a Comment