លោកជំទាវ ជួញ សុឆៃ អនុប្រធានក្រុមការងារចុះមូលដ្ឋានស្រុកថ្មគោលនិងជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឡុង នរិន្ផ ប្រធានក្រុមការងារចុះមូលដ្ឋានស្រុកថ្មគោលអញ្ជើញជាអធិបតីពិធីអបអរសាទរខួបទី ៤៦ ទិវាជ័យជំនះ ៧ មករាស្រុកថ្មគោល

 



បាត់ដំបង៖ ព្រឹកថ្ងៃអង្គារ ៨កើត ខែបុស្ស ឆ្នេរផង ឆស័ក ព.ស ២៥៦៨ ត្រូវថ្ងៃទី៧ ខែមករា ឆ្មាំ២០២៥ ។
នៅបរិវេណសាលាស្រុកថ្មគោលបានរៀបចំកម្មវិធីអបអសាទរអនុស្សាវរីយ៍លើកទី៤៦ នៃទិវាជ័យជំនះ ៧មករា (៧មករា១៩៧៩ ៧មករា ២០២៥) ក្រោមអធិបតីភាពលោកជំទាវ ជួញ សុឆៃ អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃនិងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកថ្មគោល តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឡុង នរិន្ផរដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកថ្មគោល។
អមដំណើរដោយលោក ជា សម្បត្តិប្រធានក្រុមប្រឹក្សាស្រុកថ្មគោល។
លោក តេង គឹមស៊ានអភិបាលនៃគណៈអភិបាលស្រុកថ្មគោលពិធីនេះមានការចូលរួមពីសំណាក់លោកលោកស្រីអភិបាលរងស្រុក មន្រ្តីការិយាល័យចំណុះស្រុកថ្មគោល ទាំងអស់ កងកម្លាំងមានសមត្ថកិច្ច លោកគ្រូ អ្នកគ្រូ
មកសិស្ស និង​ពលរដ្ឋក្នុងស្រុកថ្មគោល ប្រមាណ ជាង១០០០នាក់។

ក្នុងឱកាសនោះ លោកជំទាវ ជួញ សុឆៃ បានអានសារទាំងស្រុងរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ដែលមានខ្លឹមសារយ៉ាងដូច្នេះថា៖ «ថ្ងៃនេះជាទិវាគម្រប់ខួបលើកទី៤៦ នៃជ័យជម្នះជាប្រវត្តិសាស្រ្តរបស់ប្រជាជនកម្ពុជា លើរបបប្រល័យពូជសាស្រ្ត ប៉ុល ពត ថ្ងៃទី៧ មករា ឆ្នាំ១៩៧៩ ដែលបានសង្គ្រោះប្រទេសជាតិ និងពលរដ្ឋឱ្យរស់រានមានជីវិតឡើងវិញ រួចផុតពីការទារុណកម្ម និងការកាប់សម្លាប់ដ៏សាហាវយង់ឃ្នងបំផុត ដែលកម្ពុជាពុំធ្លាប់មាននៅក្នុងប្រវត្តិសាសន៍របស់មនុស្សជាតិ»។

តាមរយៈសុន្ទរកថានេះ លោកជំទាវ បានលើកឡើងថា ថ្ងៃ៧ មករា ១៩៧៩ ជាថ្ងៃកំណើតទី២ របស់ប្រជាជនកម្ពុជា បើគ្មានថ្ងៃនោះទេ ក៏គ្មានថ្ងៃនេះដែរ នេះជាសច្ចធម៌ប្រវត្តិសាស្ត្រ គ្មានជនណា ឬកម្លាំងណាមកបំភ្លៃ និងបំផ្លាញបានឡើយ ពីព្រោះបានកើតចេញពីការលះបង់សាច់ស្រស់ ឈាមស្រស់ និងភាពអង់អាចក្លាហានរបស់ថ្នាក់ដឹកនាំ កម្មាភិបាល យុទ្ធជន និងយុទ្ធនារីកម្ពុជា។ ៤៦ឆ្នាំកន្លងមកនេះ គឺផ្តើមចេញពីចំណងសាមគ្គីភាព និងការខិតខំពុះពាររបស់គណបក្សប្រជាជនកម្ពុជា បានកែប្រែមាតុភូមិ ពីគំនរផេះផង់ បានរស់រានឡើងវិញ និងមានការអភិវឌ្ឍលើគ្រប់វិស័យជាមូលដ្ឋានគ្រឹះសម្រាប់ឱ្យមាតុភូមិយើង ឈានទៅសម្រេចគោលដៅដ៏ឧត្តុង្គឧត្តម គឺកម្ពុជាមានឯករាជ្យ សន្តិភាព សេរីភាព អព្យាក្រឹត្យ ប្រជាធិបតេយ្យ និងវឌ្ឍនភាព។

លោកលោកជំទាវ ជួញ សុឆៃ ក៏បានសូមលំឱនកាយវាចារចិត្ត គោរពដល់វិញ្ញាណក្ខន្ធរបស់ជនរួមជាតិជាង ៣លាននាក់ ដែលត្រូវបានសម្លាប់យ៉ាងអយុត្តិធម៌បំផុត នៅក្នុងរបបដ៏យង់ឃ្នង ក្នុងអំឡុង៣ឆ្នាំ ៨ខែ ២០ថ្ងៃ និងសូមឧទ្ទិសបួងសួង សូមឱ្យអ្នកទាំងអស់នោះ បានទៅកាន់សុគតិភពជារៀងដរាប។

លោកជំទាវ បានបន្តទៀតថា គិតមកដល់ពេលនេះ ៤៦ឆ្នាំហើយ ដែលកម្ពុជាបាននិងកំពុងឈរជើងយ៉ាងរឹងមាំក្នុងភាពជាម្ចាស់លើប្រទេសជាតិ និងជោគវាសនារបស់ខ្លួន ឈានទៅមុខប្រកបដោយភាពជឿជាក់ ក្នុងការដឹកនាំនាវាកម្ពុជាបន្តទៅមុខ ឆ្ពោះទៅរកត្រើយនៃវិបុលភាពកាន់តែរុងរឿង ស្របតាមចក្ខុវិស័យវែងឆ្ងាយរបស់ជាតិ។

រាជរដ្ឋាភិបាលកម្ពុជាពីមួយជំនាន់ទៅមួយជំនាន់ បានដឹកនាំប្រទេសកម្ពុជាឱ្យទទួលបានសន្តិភាពពេញលេញ មានការឯកភាពរួបរួមជាតិ ការអភិវឌ្ឍប្រទេសជាតិក្នុងល្បឿនគួរឱ្យមោទនៈ ពិសេសក្នុងអាណត្តិដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបន្តវេនដោយសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។ ស្តែងចេញពីនេះ សម្តេចត្រូវបានទទួលការគាំទ្រយ៉ាងទូលំទូលាយពីប្រជាជន ដោយបានឆ្លុះបញ្ចាំងឱ្យឃើញច្បាស់នូវការគាំទ្រ មានទំនុកចិត្តលើការគ្រប់គ្រងដឹកនាំ និងបន្តដំណើរការកែទម្រង់ស៊ីជម្រៅលើគ្រប់វិស័យ ដោយផ្អែកទៅលើសាមគ្គីភាព គតិបណ្ឌិត ទេពកោសល្យ ភាពអង់អាចក្លាហាន និងសេចក្តីព្យាយាម ដើម្បីជំរុញនូវការផ្លាស់ប្តូរជាវិជ្ជមានក្នុងសង្គមជាតិ ឆ្ពោះទៅរកភាពកាន់តែរីកចម្រើនរុងរឿង លើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនគ្រប់ស្រទាប់ឱ្យកាន់តែល្អប្រសើរ។

តាមរយៈនៃអង្គមិទ្ទិញនេះ លោកជំទាវ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ជាពិសេស យុវជន យុវនារី ដែលជាទំពាំងស្នងឫស្សីសម្រាប់អនាគតកម្ពុជា ត្រូវចៀសឱ្យឆ្ងាយពីគ្រឿងញៀន និងការប្រើប្រាស់អំពើហិង្សា បងតូច បងធំ នៅក្នុងសង្គម ត្រូវតបស្នងសងគុណចំពោះបុព្វការីជន និងអ្នកស្នេហាជាតិទាំងអស់ ដោយត្រូវប្រែក្លាយគុណតម្លៃ និងចងចាំសច្ចភាពប្រវត្តិសាស្ត្រ ប្តេជ្ញាចិត្តចូលរួមយ៉ាងសកម្ម ក្នុងការរក្សាការពារស្មារតីជ័យជំនះ ៧ មករា ឱ្យបានស្ថិតស្ថេរគង់វង្ស៕











Powered by Blogger.