លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ចាត់តាំងតំណាងដឹកនាំកងកម្លាំងនគរបាលចូលរួមគោរពវិញ្ញាណក្ខន្ធសពលោក ឧត្តមសេនីយ៍ត្រី ម៉ៅ ឈឿ នៅគេហដ្ឋាន៖

 



  (បាត់ដំបង)នាព្រឹកថ្ងៃពុធ ទី១ ខែមករា ឆ្នាំ២០២៥ លោក ឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាន នគរបាលខេត្តបាត់ដំបង បានចាត់តាំងលោកឧត្ត មសេនី យ៍ត្រី ពៅ ថាវុធ ស្នងការរងផែនការងារធនធានមនុស្សនៃស្នងការដ្ឋានដឹកនាំលោកនាយ-នាយរងការិ យាល័យ ចំណុះផែនការងារធនធានមនុស្ស ចូលរួមគោរពវិញ្ញាណក្ខន្ធសព លោកឧត្តមសេនីយ៍ត្រី ម៉ៅ ឈឿ អតីតនាយកមន្ទីរពេទ្យសំពៅលូនយោធភូមិភាគទី៥ ដែលបានទទួលមរណៈភាពនៅវេលាម៉ោង ២០:៥៧នាទី ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៤ ដោយរោគាពាធ ស្ថិតនៅភូមិបឹងរាំង សង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ៕

ជាមួយនឹងការចូលរួមគោរពវិញ្ញាណក្ខន្ធនេះលោកឧត្តមសេនីយ៍ទោស្នងការបានឱ្យនាំយកនូវថវិកាចំនួន ១,០០០,០០០រៀល(មួយលានរៀល) ចូលរួមក្នុងពិធីបុណ្យនេះផងដែរ។

ក្នុងនាមថ្នាក់ដឹកនាំស្នងការដ្ឋាននិងកងកម្លាំងនគរបាលទូទាំងខេត្តបាត់ដំបង សូមចូលរួមរំលែកទុក្ខដ៏ក្រៀម ក្រំនេះចំពោះក្រុមគ្រួសារសពនិងសូមឱ្យដួងវិញ្ញាណក្ខន្ធរបស់លោកឧត្តមសេនីយ៍ត្រី ម៉ៅ ឈឿ បានចាប់បដិ សន្និក្នុងសុគតិភព កុំបីឃ្លាងឃ្លាតឡើយ៕















Powered by Blogger.