អង្គការ​កុមារ​ អភិវឌ្ឍន៍​FRA ផ្តល់អណ្តូងស្នប់​ដល់ទីអារាម​ និង​ សាលារៀន..!

 



ដើម្បីចូលរួមចំណែក​ ជាមួយរាជរដ្ឋាភិបាលកម្ពុជា​ ក្នុងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋកម្ពុជា​ អង្គការកុមារអភិវឌ្ឍ​ ហៅកាត់​FRA ពីប្រជាជនចិន​ ដែលរស់នៅពីទឹកដីនៃកោះតៃវ៉ាន់ប្រចាំនៅកម្ពុជាដែលមានទីស្នាក់ការនៅក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យបានផ្តល់ជាអំណោយអណ្ដូងស្នប់ បន្ទាប់សរុបចំនួន​ 950អណ្ដូងទៅតាមខេត្តចំនួនបួនគឺខេត្តបន្ទាយមានជ័យឧត្តរមានជ័យ សៀមរាប និងខេត្តបាត់ដំបង។ ក្នុងនោះអង្គការបានឧបត្ថម្ភជាអណ្ដូងទៅតាមទីវត្តអារាមនានានិងតាមសាលារៀនតែមានការខ្វះខាតទឹកប្រើប្រាស់។ អ្នកស្រី​ យ៉ាង​ វៃលីន​ ដែលជានាយិកាអង្គការបានមកប្រគល់ថវិកា​ ដើម្បីជីកអណ្ដូងនេះគឺបានមកពីប្រជាជនចិនដែលរស់នៅលើទឹកដីនៃកោះតៃវ៉ាន់​ តាមរយៈគណៈកម្មាធិការសេវាកម្មអន្តរជាតិលេខ3522-2024/25(Ratory Disrict 3522-2024/25 International Service Committee) លោកស្រី​ យ៉ាងវៃលីន​ បានបន្តថា​ គោលបំណងរបស់អង្គការស្​FRA  និងប្រជាជននៃកោះតៃវ៉ាន់ គឺដើម្បីលើកកម្ពស់នៃការអប់រំនិងការចូលរួមកាត់បន្ថយភាពក្រីក្រ​ ដោយទឹកចិត្តអាណិតស្រឡាញ់រវាងប្រជាជននៃកោះតៃវ៉ាន់មកលើប្រជាជនកម្ពុជា​ ហើយសង្ឃឹមជឿជាក់ថា​ នឹងលើកកម្ពស់បន្ថែមពីតម្លៃនៃជីវិតរបស់ខ្លួនឯង​ ជាមួយខ្លឹមសារអប់រំនិងខិតខំធ្វើតាមគោលដៅនៃជីវិត។ ជាក់ស្ដែងនៅព្រឹ​ក​ ថ្ងៃទី៧​ ខែវិច្ឆិកា​ ឆ្នាំ២០២៤​ នៃទីស្នាក់ការអង្គការFRA  នាក្រុងប៉ោយប៉ែតបានរៀបចំពិធីបរិច្ចាគអណ្ដូងចំនួន13  ដោយក្នុងនោះមានវត្តចំនួន2 និងសាលារៀនចំនួន11និងមាន ព្រះសង្ឃ​និមន្តអញ្ជើញមកពីខេត្តសៀមរាប​ ហេីយក៏បានធ្វើកិច្ចសន្យា​ ឃួងអណ្ដូងទឹក​ រវាងម្ចាស់ជំនួយ​ ក្រុមជាង​ ព្រះសង្ឃ​ លោកគ្រូអ្នកគ្រូ​ ដោយធ្វើឲ្យបានហ្មត់ចត់ត្រឹមត្រូវ​ ហើយក៏បានបើកប្រាក់ក្នុងការសាងសង់អណ្ដូងដល់ក្រុមជាងចែកចេញជាពីរដំណាក់កាល​ ទីមួយបេីកជូនចំនួន​ ១០០០ដុល្លារ​ និងដំណាក់កាលទីពីរនៅពេលរួចរាល់ ទៅប្រគល់ប្រាក់ជូនចំនួន​៤៥០ដុល្លារទៀតចំណែកអង្គការ​ ក៏បានធ្វើស្លាកឈ្មោះម្ចាស់អំណោយ​ ៥០ដុល្លារសរុបក្នុងអណ្ដូងនីមួយៗ​ អស់ថវិកាចំនួនមួយ១៥០០ដុល្លារ​ ក្នុងនោះក៏តម្រូវឲ្យជីកអណ្ដូងជម្រៅប្រវែង​ ៦០ម៉ែត្រនិងផ្ដល់ធុងទឹកចំនួន​ ២០០០លីត្រចំនួន ១ផងដែរ។ ជាចុងក្រោយលោកស្រីយ៉ាង​ វៃលីន​ បានធ្វើការក្រើនរំឭកដល់ក្រុមជាង​ ធ្វើយ៉ាងណាឲ្យទៅតាមកម្រិតស្តង់ដាររីឯចំណែកអ្នកដែលទទួលផលរួមមាន​ ព្រះតេជគុណ​ លោកគ្រូអ្នកគ្រូ​ ត្រូវចូលរួមថែរក្សានូវសមិទ្ធផល​ ដែលបានកកើតនេះក៏យ៉ាងណាឲ្យបានគង់វង្សប្រើប្រាស់យូរអង្វែងត្រូវមាន ចាក់សោឲ្យបានត្រឹមត្រូវនិងមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់។











Powered by Blogger.