សម្តេចក្រឡាហោម ស ខេង ប្រគល់មូតូកង់បីមួយគ្រឿងជូនលោក ព្រហ្ម សុផាន អតីត សមាជិកក្រុមប្រឹក្សា ខេត្តបាត់ដំបង

 


(បាត់ដំបង)នៅព្រឹកថ្ងៃទី១៤ខែ វិច្ឆិកា ឆ្នាំ ២០២៤ លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង   បាននាំយកនូវម៉ូតូកង់បី អគ្គិសនីចំនួន ០១គ្រឿង ដែលជាអំណោយដ៏ថ្លាថ្លៃរបស់​សម្តេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទា ល់​ ព្រះមហាក្សត្រ និងជាអ្នកតំណាងរាស្រ្តមណ្ឌលបាត់ដំបង និងលោកជំទាវ តាមរយៈ ឯកឧត្តមនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ប្រគល់ជូនលោកព្រហ្ម សុផាន អតីតសមាជិកក្រុមប្រឹក្សាខេត្តបាត់ដំបង និងភរិយា សម្រាប់ជួយសម្រួលក្នុងការធ្វើដំណើរ ខណៈពេលដែលលោកកំពុងសម្រាកព្យាបាលជំងឺនៅគេហដ្ឋាន ស្ថិតនៅសង្កាត់ ព្រែកព្រះស្តេច ក្រុងបាត់ដំបង៕









Powered by Blogger.