លោកឧត្តមសេនីយ៍ត្រី នូវ តាល់ ស្នងការស្តីទី នាំយកអំណោយរបស់ ឯកឧត្ដម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃប្រគល់ជូនដល់កងកម្លាំង នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់
ពោធិ៍សាត់៖ នៅព្រឹកថ្ងៃពុធ ទី ០៦ ខែ វិច្ឆិកា ឆ្នាំ ២០២៤ លោកឧត្តមសេនីយ៍ត្រី នូវ តាល់ ស្នងការស្តីទី តំណាងខ្ពង់ខ្ពស់ លោកឧត្តមសេនីយ៍ទោ ស ថេង ស្នងការនគរបាលខេត្ត បាននាំយក ជាអាវភ្លៀង ចំនួន២២៥ឈុត ដែលជាអំណោយ ជំហានទី២ របស់ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួង មហាផ្ទៃ ដើម្បីប្រគល់ជូនកងកម្លាំងនគរបាល សម្រាប់ប្រើប្រាស់ បំពេញតួនាទី ភារកិច្ច ប្រចាំថ្ងៃ នា រដូវវស្សា នេះគឺជាការបង្ហាញ ការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ក៏ដូចជាថ្នាក់ដឹកនាំនៃស្នងការដ្ឋាន ដែលតែងតែគិតគូរ ពីសុខទុក្ខរបស់កងកម្លាំងដែលបានខិតខំប្រឹងប្រែងអនុវត្តតួនាទី ភារកិច្ច ដោយប្រើអស់កម្លាំងកាយចិត្ត មិនខ្លាចពីការនឿយហត់ ទោះស្ថិតក្រោមកម្តៅថ្ងៃ ឬក្រោមដំណក់ទឹកភ្លៀងក្តី ជួយសម្រួលការកកស្ទះចរាចរណ៍ ព្រមទាំងជួយការពារក្បួនថ្នាក់ដឹកនាំផ្សេងៗ និងបានធ្វើឱ្យមូលដ្ឋានរបស់ខ្លួនមានស្ថានភាពចរាចរណ៍មានរបៀបរៀបរយសណ្តាប់សាធារណៈល្អកន្លងទៅ ។
លោកឧត្តមសេនីយ៍ត្រី ស្នងការស្តីទី បានមានប្រសាសន៍ នៅពេលបំពេញតួនាទី នៅតាមមូលដ្ឋាន ការពារ សន្តិសុខ សុវត្ថិភាព របស់ប្រជាពលរដ្ឋ កម្លាំងនគរបាលចរាចរណ៍ត្រូវពង្រឹងសមត្ថភាព ក្រមសីលធម៌ មនសិកាវិជ្ជាជីវៈ វិន័យកងកម្លាំង ប្រើប្រាស់ពាក្យពេចន៍និយាយស្តី អាកប្បកិរិយា ជាមន្ត្រីនគរបាលជាតិឲ្យបានសមរម្យ ជាពិសេសគឺ ការប្រើប្រាស់ពាក្យសំដីជាមួយប្រជាពលរដ្ឋ ។ អំណោយអាវភ្លៀងនេះដែរ គឺជាជំហានទី២ហើយ ដែលស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ បានទទួល និងប្រគល់ជូនដល់បណ្តាអធិការដ្ឋាននគរបាលក្រុង.ស្រុក ហើយក្នុងនោះបានប្រគល់ជូន ជំនួយការលោកស្នងការចំនួន១៤ឈុត អធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ចំនួន៣៥ឈុត អធិការដ្ឋាននគរបាលស្រុកក្រគរចំនួន៣៧ឈុត អធិការដ្ឋាននគរបាលស្រុកបាកានចំនួន៣៧ឈុត អធិការដ្ឋាននគរបាលស្រុកភ្នំក្រវាញ ចំនួន២៦ឈុត អធិការដ្ឋាននគរបាលស្រុកវាលវែងចំនួន២៨ឈុត អធិការដ្ឋាននគរបាលស្រុកកណ្តៀងចំនួន២៨ឈុត និងអធិការដ្ឋាននគរបាលស្រុកតាលោសែនជ័យ ចំនួន២០ឈុត ៕
Post a Comment