កិច្ចប្រជុំ​ផ្សព្វផ្សាយ​ ការអនុវត្ត​ពិធី​ សារម៉ុង​ រ៉េ​ អាល់​ ស្តីពី​សារធាតុ​បំផ្លាញ​ ស្រទាប់​អូស្សូន​ នៅ​កម្ពុជា​...!

 



យេីងទាំងអស់គ្នា​ គួរយល់ដឹង​ និងចូលរួមយ៉ាងសកម្ម​ នៅក្នុងកិច្ចគាំពារបរិស្ថានចូលរួមកាត់បន្ថយសារធាតុបំផ្លាញស្រទាប់អូហ្សូន​ និងការពារផ្ទៃមេឃពណ៌ខៀវ​ ផ្ទៃមេឃគ្មានឧស្ម័នពុល។ នេះគឺជា​ ប្រសាសន៍លើកឡើងរបស់លោក​ យុាំ​ ណារិទ្ធ​ ដែលជាអនុប្រធាននាយកដ្ឋាន នៃក្រសួងបរិស្ថានក្នុងការផ្សព្វផ្សាយការអនុវត្តពិធី​ សារម៉ុងរ៉េអាល់ស្ដីពីសារធាតុបំផ្លាញស្រទាប់អូហ្សូន​ នៃកម្ពុជាដែលរៀបចំឡើងដោយក្រសួងបរិស្ថានសហការជាមួយមន្ទីរបរិស្ថានខេត្តបន្ទាយមានជ័យនាព្រឹកថ្ងៃទី២៧​ ខែវិច្ឆិកា​ ឆ្នាំ២០២៤​ ដែលមានការចូលរួមពីមន្ត្រីមន្ទីរអង្គភាពពាក់ព័ន្ធ សិប្បកម្ម​ ម៉ាស៊ីនត្រជាក់នៅក្នុងខេត្ត។ លោក​ ផៃ​ សុភី​ ដែលជាអនុប្រធានមន្ទីរបរិស្ថានខេត្តបន្ទាយមានជ័យបានបញ្ជាក់ថា​ ការប្រជុំផ្សព្វផ្សាយនៅថ្ងៃនេះគឺជាការអះអាងបញ្ជាក់ផងដែរថា​ យើងទាំងអស់គ្នា​ ចូលរួមរៀបចំអនុវត្តឲ្យកាន់តែមានការគាំទ្របរិស្ថាន​ ការអភិរក្សធនធានធម្មជាតិ​ ដើម្បីឆ្លើយតបនូវគោលនយោបាយ​ បញ្ចកោណ​ របស់រាជរដ្ឋាភិបាលកម្ពុជា​ និងបំផុសចលនាអប់រំកាយយល់ដឹង​ ឲ្យបានទូលំទូលាយ​ ដូចយើងទាំងអស់គ្នាបានស្វែងយល់តាមរយៈបទបង្ហាញរបស់ក្រសួងបរិស្ថាន​ គឺយើងជាប្រទេសកំពុងអភិវឌ្ឍន៍មានគោលដៅលុបបំបាត់សារធាតុ​ HCFC ដែលបំផ្លាញស្រទាប់អូហ្សូនឲ្យបាន100%ក្នុងឆ្នាំ2030។ លោក​ យុាំ​ ណារិទ្ធ​ ដែលជាអនុប្រធាននាយកដ្ឋានក្រសួងបរិស្ថានបានមានប្រសាសន៍ថា​ កន្លងមករាជរដ្ឋាភិបាលកម្ពុជា​ បានអនុវត្តសារាចរលេខ០១​ ស.រ​ ចុះថ្ងៃទី០២​ ខែមករាឆ្នាំ២០២០​ ស្ដីពីវិធានការទប់ស្កាត់កាត់បន្ថយការបំពុលខ្យល់សាធារណៈដើម្បីគ្រប់គ្រងទីតាំងប្រភព ខ្យល់ឲ្យបានកាន់តែប្រសើរសម្រាប់ធានានូវសុវត្ថិភាពនិងសុខុមាលភាពដល់បងប្អូនប្រជាពលរដ្ឋទូទៅ​ នោះរាជរដ្ឋាភិបាលបានធ្វើការណែនាំដល់ក្រសួងស្ថាប័នពាក់ព័ន្ធត្រូវអនុវត្តនូវវិធានការនេះធ្វើការផ្សព្វផ្សាយ​ ឱ្យបានផុលផុសរួមមានការការពារទប់ស្កាត់បញ្ហាភ្លើងឆេះព្រៃ​ ការដុតសំណល់រឹងសំរាម​ នៅតាម ទីចំហ​ ឬតាមទីសាធារណៈនិងការឆេះតាមទីលានចាក់សំរាម​ អប់រំប្រជាពលរដ្ឋឲ្យចូលរួមថែរក្សាប្រពៃណីដាំដើមឈើរុក្ខជាតិបៃតង​ និងអប់រំប្រជាពលរដ្ឋឲ្យចូលរួមកាត់បន្ថយ​ ការប្រើប្រាស់យានយន្តចាស់ៗនាំឲ្យមានការបញ្ចេញផ្សែងខ្មៅច្រើននៅក្នុងបរិយាកាស។







Powered by Blogger.