បច្ឆាវត្តស៊ិនសុវណ្ណជ្រោយស្ដៅ ដែលកសាងតាំងពីឆ្នាំ១៩៦៧ ចាស់ទ្រុឌទ្រោម ប្រើការ លែងកើត គ្រូសូត្រស្តាំ ចេញមុខអំពាវនាវសប្បុរសជនជិតឆ្ងាយ កសាងជាថ្មី...!



 


បាត់ដំបង÷ ពុទ្ធចក្រនិងអាណាចក្រតែងតែដើរទន្ទឹមគ្នាជានិច្ច ព្រោះថាវត្តអារាមគឺពឹងផ្អែកទៅលើពុទ្ធបរិស័ទចំណុះជើងវត្ត បើប្រជាពុទ្ធបរិស័ទចំណុះជើងវត្តមានជីវភាពធូរធាវត្តអារាមក៏មានការអភិវឌ្ឍន៍និងរីកចម្រើនដូចគ្នាផងដែរយ៉ាងណាមិញប្រជាពលរដ្ឋដែលរស់នៅឃុំជ្រោយស្ដៅស្រុកថ្មគោលខេត្តបាត់ដំបងភាគច្រើនពឹងផ្អែកទៅលើវិស័យកសិកម្មធ្វើស្រែចម្ការដើម្បីចិញ្ចឹមជីវិតដោយមួយរយៈចុងក្រោយនេះពួកគាត់ជួបប្រទះគ្រោះទុរភិកធ្វើស្រែមិនសូវបានផលល្អប៉ុន្មានឆ្នាំជាប់ៗគ្នាដែលធ្វើឲ្យពួកគាត់មានជីវភាពខ្វះខាត មិនសូវសម្បូរសប្បាយហើយការធ្វើបុណ្យទានក៏មានការថយចុះស្របពេលនោះទីអារាមមួយចំនួនក៏ត្រូវខ្វះខាតផងដែរ។






យ៉ាងណាមិញ វត្តស៊ិនសុវណ្ណជ្រោយស្ដៅដែលស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ ៥មានចម្ងាយ៣៥ គីឡូម៉ែត្រពីខេត្តបាត់ដំបង ស្ថិតនៅក្នុងឃុំជ្រោយស្ដៅ ស្រុកថ្មគោលខេត្តបាត់ដំបងដែលបន្សល់តាំងពីសម័យបារាំង ដោយបច្ឆាដែលជាតម្រូវការចាំបាច់ក្នុងការបូជាសពបងប្អូនប្រជាពលរដ្ឋចំណុះជើងវត្ត ដែលកសាងតាំងពីឆ្នាំ១៩៦៧ មកទល់នឹងពេលនេះចាស់ទ្រុឌទ្រោម ប្រើការ លែងកើត គ្រូសូត្រស្តាំ ចេញមុខអំពាវនាវសប្បុរសជនជិតឆ្ងាយ កសាងជាថ្មី។

ព្រះភិក្ខុ ហឿងហានព្រះគ្រូសូត្រស្ដាំ វត្តស៊ិនសុវណ្ណជ្រោយស្ដៅ បានមានសង្ឃដីកា ថា÷ដោយមើលឃើញបច្ឆាដែលមានសភាព្រុឌទ្រោមជាពិសេសបំពង់បង្ហុយផ្សែងប្រេះដែលព្រះអង្គព្រួយបារម្ភអំពីសុវត្ថិភាពនៅពេលដែលពុទ្ធបរិស័ទហែរប្រទក្សិណជុំវិញបច្ឆានាពេលបូជាសពនោះខ្លាចត្រូវបាក់សង្កត់បណ្ដាលឲ្យមានគ្រោះថ្នាក់ព្រះអង្គក៏ចេញមុខអំពាវនាវសប្បុរសជនជិតឆ្ងាយដើម្បីកសាងទីបច្ឆាថ្មីដែលមានរចនាបទ ខ្មែរ ដែលមានបណ្តោយ ១០ម៉ែត្រ ទទឹង ៥ម៉ែត្រ និងកម្ពស់២ជាន់ បែបអភិវឌ្ឍថ្មីដើម្បីអនាម័យក្នុងវត្តនិងសង្គម ដូច្នេះតម្លៃដែលកសាងមានចំនួន ៥១០០០ដុល្លារដោយចាប់ផ្ដើមសាងសង់មកទល់ពេលនេះបានប្រមាណ៣០%,ហើយ តាមរយះការ អំពាវនាវ របស់ ព្រះ អង្គក្នុងនោះ លោកគាតហ៊ុល  អភិបាលក្រុងប៉ោយប៉ែតបានចូលរួម

បច្ច័យចំនួន៦០០០ដុល្លា  ឧបាសិកាជាអនិកជននៅសហរដ្ឋអាមេរិកដែលមានស្រុកកំណើតនៅភូមិជ្រោយស្ដៅបានចូលបច្ច័យក្នុងការកសាងចំនួន ១០០០០ដុល្លារ

 ចំណែក អង្គកឋិនទាន ព្រះភិក្ខុធម្ម កវីយិនវនគង់នៅវត្តអង្គរជុំរដ្ឋតិចសាសន៍សហរដ្ឋអាមេរិកភិក្ខុមួយអង្គទៀតព្រះនាម ព្រះភិក្ខុ ឯម ព្រហ្មជាគ្រូចៅអធិការវត្ត ព្រះកែវមរកតសហរដ្ឋអាមេរិកក្នុងមួយអង្គមួយអង្គ ២៥០០ ដុល្លារ។

ក្នុងនោះដែរព្រះអង្គចូលរួមបច្ច័យចំនួន ៣០០០ ដុល្លារ ជាថវិកាផ្ទាល់ខ្លួនដែលព្រះអង្គខិតខំធ្វើរូបចម្លាក់ជាវអោយពុទ្ធបរិស័ទ។


ទោះជាយ៉ាងណាបច្ចុប្បន្ននេះព្រះអង្គរួមទាំងគណៈកម្មការលោកគ្រូចៅអធិការក៏បានប្រគល់ថវិកាចំនួន១៨០០០ដុល្លាសំរាប់បង់អោយជាង ហើយ នៅសល់ជំពាក់ជាង៣៤០០០ដុល្លាទៀត


ព្រះតេជគុណក៏សូមអំពាវនាវដល់ទ្រង់ឯកឧត្តមលោកជំទាវអស់លោកលោកស្រីជាពុទ្ធបរិស័ទទាំងក្នុងនិងក្រៅប្រទេសពិសេសសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនអតីតនាយករដ្ឋមន្ត្រីនិងសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាមេត្តាជួយសាងសង់បច្ឆាថ្មី នៅវត្តស៊ិនសុវណ្ណជ្រោយស្ដៅនេះផងទានព្រោះជាតម្រូវការចាំបាច់របស់បងប្អូនប្រជាពលរដ្ឋចំណុះជើងវត្តនេះមិនអាចខ្វះបាន។ព្រះភិក្ខុហឿងហានគ្រូសូត្រស្ដាំបានបញ្ជាក់ផងដែរថា÷វត្តស៊ិនសុវណ្ណជ្រោយស្ដៅនេះគឺកើតឡើងតាំងពីជំនាន់បារាំងមកម៉្លេះដោយការផ្ដួចផ្ដើមកសាងនោះគឺលោកតាស៊ិន និងយាយមាសដែលត្រូវជាលោកយាយលោកតារបស់ព្រះអង្គផ្ទាល់តែម្ដងដែលកាលនោះលោកតាស៊ិន គឺជាអតីតគ្រូហោរានៅក្នុងព្រះរាជវាំងលុះមកដល់សម័យបារាំងលោកក៏បានមករស់នៅខេត្តសៀមរាបធ្វើការតស៊ូជាមួយខ្មែរឥស្សរៈប្រឆាំងបារាំងដើម្បីទាមទារឯករាជ្យ នៅពេលដែលបារាំងដឹងក៏តាមរករឿងលោកតាស៊ិនក៏បានភៀសខ្លួនមកតាំងទីលំនៅនៅឃុំជ្រោយស្ដៅស្រុកថ្មគោលក្រោយមកលោកតាស៊ិនក៏បានបរិច្ចាគដីរបស់គាត់ដើម្បីធ្វើវត្តខាងលើហើយត្រូវបានអ្នកស្រុកដាក់ឈ្មោះវត្តនេះថាវត្តស៊ិន សុវណ្ណ  ដែលសុវណ្ណនេះយកតាមប្រពន្ធរបស់គាត់ឈ្មោះមាស។

ដូច្នេះហើយទើបព្រះតេជគុណខំពុះពារខ្នះខ្នែងអភិវឌ្ឍន៍ពីអារាមនេះ ឲ្យបានរីកចម្រើនព្រោះជាស្នាដៃរបស់ដូនតាបន្សល់ទុកឱ្យ ទោះយ៉ាងណាព្រះអង្គផ្ដាជ្ញានិងធ្វើការកសាងសមិទ្ធផលបន្តបន្ទាប់ទៀតនៅពេលសាងសង់បច្ឆារួចរាល់៕









Powered by Blogger.