កិច្ចប្រជុំ​តាមដាន​ ត្រួតពិនិត្យ​ និង​ វាយតម្លៃ​កិច្ច​ប្រតិបត្តិការ​ ត្រួតពិនិត្យ​ យានយន្ត​កែច្នៃ​ខុស​ លក្ខណៈ​ បច្ចេកទេស​។

 


យានយន្តគ្រប់ប្រភេទ​ ពិសេសខ្នាតធំបានដឹកលើសទម្ងន់​ វានឹងបំផ្លាញផ្លូវថ្នល់ដាច់ខ្ទេចគ្មានសល់​ នេះតម្រូវឲ្យមន្ត្រីជំនាញពាក់ព័ន្ធសហការទប់ស្កាត់ឱ្យខាងតែបាន។ នេះគឺជាប្រសាសន៍លើកឡើងរបស់ឯកឧត្តម​ សេងឈួន​ រដ្ឋលេខាធិការនៃក្រសួងសាធារណការនិងដឹកជញ្ជូន​ និងជាប្រធានក្រុម ត្រួតពិនិត្យ​យានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេស​ ដែលបានថ្លែងក្នុងកិច្ចប្រជុំតាមដានត្រួតពិនិត្យនិងវាយតម្លៃកិច្ចប្រតិបត្តិការត្រួតពិនិត្យយានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេស​ កាលពីព្រឹកថ្ងៃទី២១​ វិច្ឆិកានៅមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តបន្ទាយមានជ័យ​  និងមានការចូលរួមពីលោក​ ឈឿនង​ ក្រៃយ៉ុង​ អភិបាលរងខេត្ត​ និងមន្ត្រីអង្គភាពពាក់ព័ន្ធ។ លោក សុក​ ចាន់ថា​ ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តបានលើកឡើងថា​ ចាប់ពី១១ខែ​ ឆ្នាំ២០២៤កន្លងទៅនេះក្រុមការងារត្រួតពិនិត្យលក្ខណៈបច្ចេកទេសខេត្ត​ បានចុះអនុវត្តការងារនៅគោលដៅត្រួតពិនិត្យលក្ខណៈផ្លូវជាតិលេខ៥​ លេខប៦​ ក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យសរុបចំនួន​ ៥៩៣៨គ្រឿង​ រថយន្តលក្ខណៈត្រឹមត្រូវ ៥៣៥៤គ្រឿង​ ហួសសុពលភាពឆៀក​ ចំនួន​ ៦៤គ្រឿង​ គ្មានពាក់ស្លាកលេខចំនួន​ ២៣០គ្រឿង​ យានយន្តដឹកទំនិញខុសលក្ខណៈបច្ចេកទេសចំនួន​ ២គ្រឿង​ និងប័ណ្ណបើកបរខុសប្រភេទយានយន្តចំនួន​ ២៨០គ្រឿង។ នៅក្នុងកិច្ចប្រជុំនេះផងដែរអស់លោកលោកស្រី​ ដែលជាមន្ត្រីពាក់ព័ន្ធបានធ្វើការលើកឡើងថា​ ជារៀងរាល់ថ្ងៃ ក៏បានធ្វើការឃាត់រថយន្តមួយចំនួន​ ដែលមានការកែច្នៃខុសលក្ខណៈបច្ចេកទេស​ ដឹកលើសទម្ងន់ដូចជារថយន្តដឹកខ្សាច់​ រថយន្ត​កែច្នៃតទ្រុង​ ដឹកអង្កាមជាដើម។ ចំពោះបញ្ហាប្រឈមមួយចំនួនដែលមានការពិបាកនោះគឺយានយន្តធុនធំ​ រថយន្តតទ្រុងខុសបច្ចេកទេស​ ចរាចរណ៍ដឹក នៅពេលយប់​ ដើម្បីជាការលាក់បាំងដល់មន្ត្រីមានសមត្ថកិច្ចឬមន្ត្រីជំនាញ។ ដូចនេះមន្ត្រីស្នើសុំគោលការណ៍ដើម្បីធ្វើការទប់ស្កាត់និងមានវិធានការបង្ក្រាបជាបន្ទាន់ចំពោះយានយន្ត​ ដឹកលើសទម្ងន់និងរថយន្តទ្រុងខុសលក្ខណៈបច្ចេកទេសព្រោះថា​ ស្ថានភាពទូទៅនៃចរាចរណ៍នៅកម្ពុជាបាននិងកំពុង ប្រែក្លាយជាបញ្ហាដ៏ធំ​ ចំពោះសុខសុវត្ថិភាពសាធារណៈនិងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។ ឯកឧត្តម​ សេង​ ឈួ​ន​ បានមានប្រសាសន៍បញ្ជាក់ថា​ មូលហេតុសំខាន់នៃគ្រោះថ្នាក់ចរាចរណ៍គឺមានបីយ៉ាងគឺ​ កត្តាមនុស្ស​ កត្តាយានយន្ត​ និងកត្តាផ្លូវថ្នល់​ តែអ្វីដែលសំខាន់បច្ចុប្បន្នគឺយានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេសអ៊ីចឹង ចូលរួមកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍​ និងចូលរួមថែរក្សាផ្លូវថ្នល់របស់យើង​ អោយបានប្រើប្រាស់បានយូរអង្វែង​ តម្រូវឲ្យមន្ត្រីយើងទាំងអស់ដែលជាអ្នកពាក់ព័ន្ធ​ សូមចូលរួមទប់ស្កាត់បង្ក្រាបជាបន្ទាន់ចំពោះយានយន្តដឹកទំនិញលើសទម្ងន់​ ខុសលក្ខណៈបច្ចេកទេស​ យើងអាចឃាត់​ ទប់ស្កាត់បានគ្រប់ពេលវេលាមិនថាថ្ងៃឬយប់នោះឡើយ។









Powered by Blogger.