សមត្ថកិច្ចនគរបាលបន្តចុះបិទស្ទីឃ័រចំណាំងផ្លាតលេីគោយន្ត-រថយន្តច្នៃដល់លំនៅដ្ឋានប្រជាពលរដ្ឋក្នុងមូលដ្ឋានស្រុកសង្កែ៖
(បាត់ដំបង)នៅថ្ងៃទី ២៧ ខែ វិច្ឆិកា ឆ្នាំ២០២៤ ស្របតាមយោបល់ដឹកនាំរបស់លោក ឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង សមត្ថកិច្ចនគរបាលនៃអធិការដ្ឋាននរបាលស្រុកសង្កែ ដែលមានលោកវរសេនីយ៍ទោ យុត តុងហូ ជាអធិការនគរបាលស្រុក បានដឹកនាំកម្លាំងនគរបាលស្រុក រួមជាមួយកងប្រជាការពារភូមិផង បានចុះទៅដល់លំនៅដ្ឋានប្រជាពលរដ្ឋដែលមានគោយន្ត-រថយន្តកែច្នៃ ដេីម្បីបិទស្ទីឃ័រចំណាំងផ្លាតលេីមធ្យោបាយទាំងនោះ ពិសេសនៅពេលដែលគាត់ធ្វេីដំណេីរលេីដងផ្លូវនាពេលយប់។
ក្រៅពីបិទស្ទីឃ័រចំណាំងផ្លាតលេីមធ្យោបាយ សមត្ថកិច្ចនគរបាលបានធ្វេីការណែនាំពន្យល់ដល់ម្ចាស់មធ្យោបាយ ដែលប្រេីប្រាស់ផ្លូវបានយល់ដឹងអំពីច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោក ៕
Post a Comment