ខេត្តបន្ទាយមានជ័យបើកបវេសនកាលក្នុងឆ្នាំសិក្សា ២០២៤-២០២៥
បន្ទាយមានជ័យ÷លោកគ្រូ អ្នកគ្រូទាំងអស់ សូមបន្តដើរតួនាទីជាបុគ្គលនាំមុខ ជាឪពុកម្តាយទី២ ជាមគ្គុទ្ទេសក៍ជាអ្នកស្រាវជ្រាវ ជាទីប្រឹក្សា និងជាអ្នកច្នៃប្រឌិត ដោយត្រូវខិតខំប្រឹងប្រែងអភិវឌ្ឍសមត្ថភាពរបស់ខ្លួនជាប្រចាំ ទាំងផ្នែកចំណេះដឹងនិងវិធីសាស្ត្របង្រៀន រួមទាំងការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន និងភាសាបរទេសផងដែរនេះជាប្រសាសន៍លើកឡើងរបស់ឯកឧត្តមយឹមសំណាងអភិបាលរងខេត្តបន្ទាយមានជ័យក្នុងឱកាសដែលលោកអញ្ជើញជាអធិបតីសភាពក្នុងពិធីបើកបវេសនកាលឆ្នាំសិក្សា២០២៤-២០២៥សម្រាប់ខេត្តបន្ទាយមានជ័យ។
ដែលពិធីនេះរៀបចំធ្វើឡើងកាលពីព្រឹកថ្ងៃទី១ខែ វិច្ឆិកាឆ្នាំ២០២៤ដែលរៀបចំដោយ មន្ទីរ អបរំ យុវជននិងកីឡា ខេត្ត បន្ទាយមានជ័យនៅក្នុងបរិវេណ សាលាវិទ្យាល័យ ហ៊ុនសែន ឈ្នួរមានជ័យ ស្ថិតក្នុងឃុំឈ្នួរមានជ័យស្រុកព្រះនេត្រព្រះនិងមានការអញ្ជើញចូលរួមពីសំណាក់ ប្រធានមន្ទីរអបរំ យុវជននិងកីឡាលោក អភិបាលរងស្រុក នាយកការិល័យអបរំ ស្រុកលោក នាយក លោកគ្រូ អ្នកគ្រូ សិស្សនុសិស្ស មាតាបិតាសិស្ស កងកម្លាំងទាំង៣ និងអង្គការRoomtoReadរូមធូរីតផងដែរ។
លោកឈូកប៊ុនរឿង ប្រធានមន្ទីរអប់រំយុវជននិងកីឡាខេត្តបន្ទាយមានជ័យបានអានរបាយការណ៍ស្ដីអំពីស្ថានភាពវិស័យអប់រំ យុវជនគ្រឹះស្ថានសិក្សាសាធារណៈទូទាំងខេត្ត មានចំនួន ៨២១ កន្លែង និងមានសិស្សសរុបចំនួន ១៦៧,០០៨ នាក់ ស្រី៨៤,១០៦ នាក់ ដែលក្នុងនោះមត្តេយ្យសិក្សា មាន ៣២៧បឋមសិក្សា មាន ៤១០អនុវិទ្យាល័យ មាន ៥៤វិទ្យាល័យកន្លែង មានសិស្សសរុប ១៨,៣០២ នាក់។
គ្រឹះស្ថានឧត្តមសិក្សាទូទាំងខេត្ត មានចំនួន ៤ កន្លែង មាននិស្សិតសរុបចំនួន ៨,០៣១ នាក់ ស្រី ៤,៦៨៥ នាក់និងមានបុគ្គលិកបម្រើការចំនួន ១៩៥ នាក់ ស្រី ៦៤ នាក់ ក្នុងនោះមាន៖
សាកលវិទ្យាល័យជាតិមានជ័យ
សាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច
សាកលវិទ្យាល័យបៀលប្រាយ
សាកលវិទ្យាល័យឯកទេសនៃកម្ពុជា
ក្នុងនោះដែរមន្ទីរអប់រំយុវជននិងកីឡាខេត្តបន្ទាយមានជ័យកំពុងតែខិតខំប្រឹងប្រែង រិះរកវិធីសាស្ត្រល្អដើម្បីផ្ដល់ចំណេះដឹងដល់សិស្សានុសិស្សនិងការអភិវឌ្ឍន៍សមត្ថភាពគ្រូនិងសាលាឲ្យទៅជាសាលាគំរូ ផងដែរដោយមានការសហការជាមួយអង្គការដៃគូ ផ្សេងៗដូចជាបំណិនជីវិតមានទាំងសាលាបង្រៀនជំនាញវិជ្ជាជីវៈនិងកម្មវិធីអំណានអង្គការRoomtoReadផងដែរ។
ជាចុងក្រោយឯកឧត្តមយឹមសំណាងបានអានសារលិខិតរបស់សម្ដេចមហាបបរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាតែផ្ញើជូនលោកគ្រូអ្នកគ្រូទូទាំងប្រទេសដែលមាន ១០ចំណុច
ក្នុងនោះសម្ដេចគូសបញ្ជាក់នូវកម្មវិធីសំខាន់ៗ ដែលបានដាក់ឱ្យអនុវត្តនៅសាលារៀនមួយចំនួន រួមមាន : ការបន្ថែមម៉ោងសិក្សា (២ម៉ោង ក្នុងមួយថ្ងៃ) ការអប់រំបំណិនជីវិត សីលធម៌វប្បធម៌ សិល្បៈ ភាសាបរទេស និងកុំព្យូទ័រ។
និងបានអំពាវនាវដល់មាតាបិតាសិស្សដែលមានកូនគ្រប់អាយុចូលរៀនត្រូវមកចុះឈ្មោះដើម្បីចូលរៀន ឲ្យបានគ្រប់ៗគ្នាហើយក្នុងនោះដែរសម្តេចក៏សូមអរគុណចំពោះបងប្អូនជនរួមជាតិ លោកគ្រូ អ្នកគ្រូ និងបុគ្គលិកអប់រំទាំងអស់ ព្រមទាំងដៃគូអភិវឌ្ឍវិស័យឯកជន អង្គការមិនមែនរដ្ឋាភិបាល និងសប្បុរសជននានា ដែលតែងតែបានរួមចំណែកក្នុងការកសាងនិងអភិវឌ្ឍវិស័យអប់រំនៅកម្ពុជា ឱ្យមានដំណើរការរីកចម្រើនគួរជាទីមោទនៈក្នុងរយៈកាលកន្លងមកនេះ និងសូមបន្តជួយឧបត្ថម្ភគាំទ្រនិងផ្ដល់នូវកិច្ចសហការល្អតទៅទៀត ដើម្បីបុព្វហេតុនៃការអភិវឌ្ឍកុមារនិងយុវជនកម្ពុជាគ្រប់ៗរូប៕
Post a Comment