ឯកឧត្តមអ៊ំរាត្រីអភិបាលខេត្តបន្ទាយមានជ័យបានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខនិងជូនដំណើរបងប្អូនប្រជាពលរដ្ឋសិស្សនិស្សិតនិងអ្នកបើកបររថយន្តក្រុងធ្វើដំណើរឥតគិតថ្លៃនីឱកាសបុណ្យភ្ជុំបិណ្ឌ

 


បន្ទាយមានជ័យ÷នៅព្រឹកថ្ងៃទី៤ ខែតុលា ២០២៤នេះ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យអមដំណើរដោយលោកជាមសុខប្រធានក្រុមប្រឹក្សាក្រុង និងលោកស្រេងសុផល គណៈ នៃគណ:អភិបាលក្រុងសិរីសោភ័ណ រួមជាមួយលោក លោកស្រីសមាជិកក្រុមប្រឹក្សាក្រុង លោកអភិបាលរងក្រុង មន្ត្រីរាជការសាលាក្រុង លោកស្រីចៅសង្កាត់ព្រះពន្លា ក្រុមប្រឹក្សាសង្កាត់ បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងជូនដំណើរប្រជាពលរដ្ឋវិលត្រឡប់ទៅរាជធានីភ្នំពេញ ដើម្បីបន្តប្រកបមុខរបរ និងបន្តការសិក្សា បន្ទាប់ពីធ្វើដំណើរមកស្រុកកំណើតក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ នៅទីតាំងចំណតរថយន្តថ្មី .. ។


ឯកឧត្តមអ៊ំរាត្រីអភិបាលខេត្តបន្ទាយមានជ័យបានថ្លែងថាជាការគិតគូរយកចិត្តទុកដាក់របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្ដេចមហាបបរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានបញ្ជូនរថយន្តក្រុងចំនួន៤៤៧ គ្រឿងទៅកាន់បណ្ដាខ រាជធានីខេត្តទាំង ២៥ ដើម្បីដឹកប្រជាពលរដ្ឋដោយឥតគិតថ្លៃនីឱកាសបុណ្យភ្ជុំបិណ្ឌឬបុណ្យចូលឆ្នាំជាដើម។


ហើយបងប្អូនប្រជាពលរដ្ឋដែលបានធ្វើដំណើរទៅមកលើផ្លូវជាតិលេខ៥ ពីរាជធានីភ្នំពេញ-បន្ទាយមានជ័យ និងបន្ទាយមានជ័យ-រាជធានីភ្នំពេញបានបង្ហាញអារម្មណ៍សប្បាយរីករាយក្រៃលែង និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានផ្ដល់រថយន្តក្រុងឱ្យពួកគាត់ជិះទៅមកដោយមិនបង់ប្រាក់ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ នេះ។


គួរបញ្ជាក់ផងដែរថា÷រថយន្តក្រុងចំនួន ៨០គ្រឿងត្រៀមចាំដឹកអ្នកដំណើរនៅទីតាំងចំណតរថយន្តថ្មី ភូមិ៣ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យចាប់ពីថ្ងៃទី២៩ខែកញ្ញារហូតដល់ថ្ងៃទី ៥ខែតុលាឆ្នាំ ២០២៤ នេះសូមបងប្អូនប្រជាពលរដ្ឋសិស្សនិស្សិតដែលមានបំណងត្រឡប់ទៅកាន់រាជធានីភ្នំពេញវិញសូមអញ្ជើញមកកាន់ទីតាំងខាងលើដើម្បីធ្វើដំណើរជាមួយនឹងរថយន្តក្រុងដែលមិនបាច់ចំណាយថវិកា៕












Powered by Blogger.