លោកវរសេនីយ៍ទោ បោន ភក្រ្តា អធិការរង ទទួលផែនការងារ សណ្ដាប់ធ្នាប់ចរាចរណ៍ ដឹកនាំកម្លាំង ចូលរួមយុទ្ធនាការ អប់រំផ្សព្វផ្សាយ ធ្វើអនាម័យ បរិស្ថាន បណ្ដោយផ្លូវជាតិលេខ៥ ចាប់ពីសួនសម្ដេចតេជោនឈ្នះឈ្នះ រហូតដល់រង្វង់មូល៥៨ នៅក្នុងក្រុងប៉ោយប៉ែត

 


បន្ទាយមានជ័យ៖នៅព្រឹកថ្ងៃសុក្រ ៨រោច ខែអស្សុជឆ្នាំរោង ឆស័កព.ស២៥៦៨ ត្រូវថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤នេះនៅវេលាម៉ោង០៧នឹង៣០នាទីព្រឹក អនុវត្តតាមការណែនាំនិងបទបញ្ជាពីលោកឧត្តមសេនីយ៍ទោ  សិទ្ធិ ឡោះ ស្នងការ នគរបាលខេត្តបន្ទាយមានជ័យនិងមានការយល់ចិត្តទុកដាក់របស់លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការ នគរបាលក្រុងប៉ោយប៉ែត។



លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការ នគរបាលក្រុងប៉ោយប៉ែត បានចាត់តាំង លោកវរសេនីយ៍ទោ បោន ភក្រ្តា អធិការរង ទទួលផែនការងារ សណ្ដាប់ធ្នាប់ចរាចរណ៍ នៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ដឹកនាំកម្លាំង ចូលរួមយុទ្ធនាការ អប់រំផ្សព្វផ្សាយ អនាម័យ បរិស្ថាន ក្នុងទីប្រជុំជនក្រុង ប៉ោយប៉ែត ការទុកដាក់វេចខ្ចប់សំរាមឲ្យបានត្រឹមត្រូវ ក្នុងន័យអនាម័យស្អាត បរិស្ថានល្អ ។ ទីកន្លែងៈប្រារព្ធពិធី សួនតេជោឈ្នះឈ្នះ ក្រោមអធិបតីភាព លោក គាត ហ៊ុល អភិបាលនៃគណៈអភិបាលក្រុងប៉ោយប៉ែត។


 
សូមបញ្ជាក់ផងដែរថាក្នុងនោះមានកម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតនិងកម្លាំងកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត កម្លាំងអង្គភាពវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨៩១ ,និងមន្ត្រីសាលាក្រុងប៉ោយប៉ែត កម្លាំងសង្កាត់និមិត្ត កម្លាំងសង្កាត់ អូរឬស្សី.សិស្សសាលាមជ្ឈមណ្ឌលអន្តរជាតិណ័វេស្ទ រួមទាំងកងកម្លាំងសមត្ថកិច្ចចម្រុះ ទាំងអ្នកចូលរួមជាច្រើនរូបទៀតធ្វើអនាម័យ បរិស្ថានបណ្ដោយ ផ្លូវជាតិលេខ៥ ចាប់ពីសួនសម្ដេចតេជោនឈ្នះឈ្នះ រហូតដល់រង្វង់មូល៥៨ ស្ថិតនៅក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។













Powered by Blogger.