ក្នុងរយៈពេល០៩ថ្ងៃនៃការពិនិត្យ បញ្ជីឈ្មោះនិងចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៤ទូទាំងខេត្តបាត់ដំបង មិនមានអំពើហិ-ង្សាណាមួយកើតឡើងនៅតាមការិ យាល័យពិនិត្យនិងចុះឈ្មោះបោះឆ្នោតនោះឡើយ ៖

 


--------

 (បាត់ដំបង)អនុវត្តតាមផែនការការពារការពិនិត្យបញ្ជីឈ្មោះនិងចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៤ តាមប្រតិទិនរបស់គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោតនិងស្រប តាមខ្លឹមសារណែនាំដែលបានផ្សព្វផ្សាយដោយលោកឧត្តមសេនីយ៍ទោដាញ់អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង កាលពីថ្ងៃទី ២៨ខែសីហាឆ្នាំ២០២៤ កន្លងទៅដល់កងកម្លាំងនគរ បាលចំណុះស្នងការដ្ឋាន កត់សម្គាល់ឃើញថា ចាប់តាំងពីថ្ងៃចាប់ផ្តើម រហូតមកដល់ថ្ងៃទី០៩ ខែ កញ្ញា ឆ្នាំ២០២៤ នេះនៅតាមការិយាល័យពិនិត្យបញ្ជីឈ្មោះនិងចុះឈ្មោះបោះឆ្នោតទូទាំងខេត្តបាត់ដំបង មិនមានករណីហិ-ង្សា ឬ បាតុភាពមិនប្រក្រតីណា មួយកើតឡើងនៅទីនោះឡើយ។



តាមរយ:លទ្ធផលនេះគឺអាស្រ័យដោយការខិតខំប្រឹងប្រែង ដោយយកចិត្តទុកដាក់អនុវត្តរបស់កង​កម្លាំងនគរបាលនៅទីនោះ រួមជាមួយកងប្រជាការ ពារក៏ដូចជាមានការចូលរួមសហការពីសមត្ថកិច្ច អាជ្ញាធរមូលដ្ឋានពាក់ព័ន្ធ មន្រ្តីតាមការិយាល័យ​នៅទីនោះ​ និងប្រជាពលរដ្ឋផងដែរ។



តាមប្រតិទិនរបស់គណៈកម្មាធិការជាតិរៀបចំការ​បោះឆ្នោតសម្រាប់ឆ្នាំ២០២៤ គឺនៅមានរយៈពេលតែប៉ុន្មាន ថ្ងៃទៀតតែប៉ុណ្ណោះ ការពិនិត្យបញ្ជីឈ្មោះ និង​ ការចុះឈ្មោះបោះឆ្នោតនឹងត្រូវបានបិទបញ្ចប់ ហើយក្នុងរយៈពេល បន្តនេះ កងកម្លាំងនគរបាលនៅតែបន្តការសហការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គមនៅទីកន្លែងនោះ ក៏ដូច ក្នុងមូលដ្ឋានឃុំ សង្កាត់ទូទាំងខេត្តបាត់ដំបងឱ្យកាន់តែល្អប្រសេីរបន្ថែមទៀត​ ៕








Powered by Blogger.