ឯកឧត្ដម កែ គឹមយ៉ាន តំណាងរាស្រ្តមណ្ឌលខេត្តបន្ទាយមានជ័យ​ និងឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាបានអញ្ជើញកាន់បិណ្ឌវេនទី១២នៅវត្តចមសុទ្ធាវាស ហៅវត្ត (ស្វាយចាស់)

 




បន្ទាយមានជ័យ÷កាលពីរសៀលថ្ងៃទី២៨និងព្រឹកថ្ងៃទី២៩ខែកញ្ញា ឆ្នាំ២០២៤ នេះឯកឧត្ដម កែ គឹមយ៉ាន តំណាងរាស្រ្តមណ្ឌលខេត្តបន្ទាយមានជ័យ​ និងឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាបានអញ្ជើញកាន់បិណ្ឌវេនទី១២នៅវត្តចមសុទ្ធាវាស ហៅវត្ត (ស្វាយចាស់)ដោយប្រមូលបានបច្ច័យសរុប១០លានរៀលប្រគេនព្រះសង្ឃ ទុកសំរាប់ បច្ច័យ៤ និងកសាងសមិទ្ធផលក្នុងវត្ត..។



គួរបញ្ជាក់ផងដែរថា÷ពិធីបុណ្យភ្ជុំបិណ្ឌ នេះ កើតមានជាយូលុងណាស់មកហើយ ដោយដូនតាខ្មែរយើងប្រារព្ធឡើងដើម្បី ប្រមូលម្ហូបអាហារគ្រឿងបរិក្ខារផ្សេងៗមកផ្គត់ផ្គង់ព្រះសង្ឃដែលគង់នៅទីអារាមនានាក្នុងរដូវវស្សាដែលព្រះសង្ឃពុំអាចនិមន្តបិណ្ឌបាត្របាន។

ទី ២ គឺ យកចង្ហាន់ទៅប្រគេនព្រះសង្ឃបង្សុកូលបញ្ជូនកុសលទៅញាតិសន្ដានដែលបែកបាក់ចែកឋានរួមទាំង ឧទ្ទឹសទៅដល់វិញ្ញាណក្ខ័ន វរកងទ័ព  ដែលពលីក្នុងបុព្វហេតុកាពារជាតិ អ្នកដែលស្លាប់ក្នុង សម័យប៉ុលពត សម័យកូវីត១៩ និងដោយគ្រោះថ្នាក់ផ្សេងៗពិសេសដោយគ្រោះថ្នាក់ចរាចរណ៍ជាដើមដែលបានទៅកាន់បរលោកឲ្យទទួលយកមគ្គផលដែលកូនចៅធ្វើបុណ្យបញ្ជូនទៅ។



ហើយបុណ្យភ្ជុំបិណ្ឌនេះមានរយះពេល១៥ថ្ងៃ ដោយគេរាប់ចាប់ពី១រោចខែខែភទ្របទដោយគេកំណត់ជាថ្ងៃបិណ្ឌ១ ហើយការកាន់បិណ្ឌនេះគេកាន់បិណ្ឌរហូតដល់បិណ្ឌទី ១៤ហើយ ថ្ងៃ១៥រោចជាថ្ងៃចុងបញ្ចប់គេកំណត់ថាប្រជុំបិណ្ឌឬភ្ជុំបិណ្ឌ។




ក្នុងកម្មវិធីកាន់បិណ្ឌវេនទី១២នេះដែរ ក៏មានឯកឧត្តមលោកជំទាវអភិបាល អភិបាលរងខេត្ត  សមាជិកព្រឹទ្ធសភា រដ្ឋសភា អភិបាលក្រុង ស្រុក ពុទ្ធបរិស័ទជិតឆ្ងាយ បានអញ្ជើញចូលរួមកាន់បិណ្ឌក្នុងវេនទី១២នេះយ៉ាងច្រើនកុះករផងដែរ ដោយចូលរួមបច្ច័យចំនួ១០លានរៀល  និងបរិក្ខាផ្សេងៗ មានអង្ករមីត្រីខទឹកសុទ្ធនិងភេសជ្ជៈផ្សេងៗជាច្រើនទៀតទុកសំរាប់ប្រើប្រាស់ក្នុងកម្មវិធីបុណ្យនិងកសាងសមិទ្ធផលនានាក្នុងវត្តទុកជាប្រយោជន៍រួម៕







Powered by Blogger.